About Me

header ads

ពិធីសម្ពោធផ្កូវលំក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្ត តាកែវ

ឯកឧត្តម ឡៅ សារឿន ប្រធានក្រុមការងារចុះជួយឃុំត្រពាំងសាប ឯកឧត្តម សួង ចាន់ថន គណៈមេធាវី អមរាជរដ្ឋាភិបាល ឯកឧត្ត លី សាវ៉េត អភិបាលរងខេត្តតាកែវ លោក ភួន ឈីម អភិបាលស្រុកបាទី លោកឧញ្ញា គង់ ចាន់ដេត បានអញ្ជើញសម្ពោធផ្លូវលំកាលពីព្រឹកថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ ២០២១  នៅក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្ត តាកែវ ដែលមានចំងាយ៤០១៨ម៉ែត្រ។

ផ្លូវលំដែលមានចំងាយ៤០១៨ម៉ែត្រនេះកាត់ភូមិចំនួន២ គឺភូមិចក និងភូមិពូនភ្នំ ក្រាលគ្រួសក្រហម និងមានបំពាក់បង្គោលភ្លើងនិងរង្វង់មូល។
ឯកឧត្ត ឡៅ សារឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាស្ថាបនិក សន្តិភាព ដែលបានដឹកនាំប្រទេសអោយមានការរីកចំរើនគ្រប់វិស័យ មានសន្តិភាពមានអ្វីៗទាំងអស់ ដែលធ្វើអោយប្រជាជនយើងរស់ក្នុងសុភមង្គល។
ឯកឧត្តម ឡៅ សារឿនក៍បានថ្លែងអំណរគុណចំពោះ ឯកឧត្តម សួង ចាន់ថន និង សប្បុរសជនដែលចំណាយថវិកាក្នុងការកសាងផ្លូវលំនេះ។ហើយផ្លូវនេះបានជួយសម្រួលក្នុងការធ្វើដំណើររបស់ប្រជាជន ទូទៅផងដែរ។

ឯកឧត្តម សួង ចាន់ថន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំង២ភូមិបានចូលរួមសហការក្នុងការកសាង និងសំណូមពរអោយជួយថែរក្សាផ្លូវនេះដើម្បីទុកជាប្រយោជន៍សាធារណៈ។


ក្នុងពិធីនោះឯកឧត្តម សួង ចាន់ថន ក៍មានការប្រគល់ពានរង្វាន់ជ័យលាភីដល់កីឡាករបាល់ទះទទួល បានលេខ១។