About Me

header ads

អ្នកដែលមិនពាក់ម៉ាស់ ត្រូវបានសមត្ថកិច្ច ក្រុងកំពង់ឆ្នាំងឃាត់មិនឲ្យធ្វើដំណើរបន្តទៅមុខ និងបានតម្រូវឲ្យគាត់ពាក់ម៉ាស់

ខេត្តកំពង់ឆ្នាំង: សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានចុះធ្វើការរឹតបន្តឹងចំពោះអ្នកធ្វើដំណើរលើដងផ្លូវសារធារណះទាំងម៉ូតូនិងរថយន្ត ប្រសិនបើមិនពាក់ម៉ាស់ការពារសុវត្ថភាព តាមការណែនាំរបស់ក្រសួងសុខាភិបាលទេ សមត្ថកិច្ចមិនឲ្យបន្តដំណើរទៅមុខទៀតឡើយ លុះត្រាតែប្រើម៉ាស់ពាក់បានត្រឹមត្រូវ ។


ការចុះធ្វើការអនុវត្តន៍វិធានការនេះត្រូវគេមើលឃើញថាបានធ្វើឡើងនៅថ្ងៃទី ២៥គម្ភះ២០២១នេះនៅទួទាំងក្រុងកំពង់ឆ្នាំងតាមក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុសកូវីដ-១៩  ថ្មីចំនួន ៦៥នាក់  ។


ប្រជាពលរដ្ឋមួយចំនួននៅតាមដងផ្លូវនៅក្នុងកនរុងកំពង់ឆ្នាំងបាននាំគ្នាធ្វើការបរិច្ចាកនូវម៉ាក់របស់គាត់ចែកជូន មួយចំណែកនិងបានតៀមលក់ម៉ាស់មួយចំនួនលក់មួយក្នុងតម្លៃ ៥០០រៀល ទាំងអស់នេះគឺជាការចូលរួមចំណែកមួយរបស់ប្រជាពលរដ្ឋយើងដើម្បីចូលរួមចំណែកនៃការរីករាលដាលនូវជម្ងឺកូវីដ-19 ចូលក្នុងសហគមន៍របស់យើង។


អភិបាលក្រុងកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់យើងគ្រប់ៗគ្នាដោយផ្ដើមចេញពីខ្លួនយើងម្នាក់ៗ ដែលត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាចាំបាច់ ទប់ស្កាត់ការរីករាលដាលឆ្លងវីរុសកូវីដ-19 ចូលក្នុងសហគមន៍របស់យើង ។



សូមបញ្ជាក់ថានៅទូទាំងខេត្តកំពង់ឆ្នាំងគេឃើញមានការចុះធ្វើយុទ្ធនាការផ្សព្វផ្សាយដើម្បីការពារទប់ស្កាត់ជម្ងឺកូវិត១៩ផងដែរ ៕ 



ដោយសុក្ខារិន