About Me

header ads

បុរសម្នាក់បេីករថយន្តដូចហោះបុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីង

ភ្នំពេញ​៖​ បុរសម្នាក់សង្ស័យស្រវឹងបេីករថយន្តក្នុងល្បឿនលឿនដូចហោះក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរលំក្បាលនាគមួយកង់ចំណែករថយន្តក្រឡាប់ជាច្រេីនជុំបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង២០នាទីយប់​ ថ្ងៃទី២២​ ខែកុម្ភះ​ ឆ្នាំ២០២១​ នៅចំណុចស្តុបអិនធឺខន​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី២​ ខណ្ឌបឹងកេងកង​។ 





តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសសង្ស័យស្រវឹងជោគជាំ​ បានបេីករថយន្តឡិចស៊ីស​ RX300 ពណ៌​ស​ ពាក់ស្លាកលេខភ្នំពេញBD 1220​ បេីកបរតាមបណ្តោយផ្លូវមុនីរ៉េតក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿនដូចហោះខណះមកដល់ចំណុចកេីតហេតុក៏រ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យរលំក្បាលនាគមួយកង់​ ចំណែករថយន្តក្រឡាប់ផ្ងាជេីងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ​ សំណាងល្អមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញមកស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕