About Me

header ads

លោកជំទាវ អភិបាលខេត្តប៉ៃលិន នាំយកស្បៀងអាហារសម្តេចតេជោ ហ៊ុន សែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

ខេត្តប៉ៃលិន ៖ ដោយសារតែរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែកៀកជិតនឹងចូលមកដល់ ហើយអាចនឹងមានពលករឆ្លងដែនមកពីប្រទេសថៃ ជាបណ្តើរៗ ខណៈនៅទីនោះកំពុងតែមាន ការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ក្នុងសហគមន៍ ទើបកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នក តំណាងរាស្ត្រមណ្ឌលប៉ៃលិន ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ ត្រួតពិនិត្យ និងនាំយកស្បៀងអាហាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅឧបត្ថម្ភដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការតាមគោលដៅនានា នៅបណ្តោយខ្សែបន្ទាត់ព្រំដែន រវាងខេត្តប៉ៃលិន និងខេត្តចាន់បុរី ប្រទេសថៃ ក្នុងបេសកម្មប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ ពីក្រៅប្រទេស ចូលមកក្នុងប្រទេសកម្ពុជា ជាពិសេសគឺប្រទេសថៃ ដែលកំពុងតែផ្ទុះការចម្លងជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ដែលគួរឱ្យព្រួយបារម្ភនេះតែម្តង ។ 

ប្រភពព័ត៌មានបានឱ្យដឹងថា ៖ លោកជំទាវអភិបាលខេត្តប៉ៃលិន បាននាំមកនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងទាំងអស់ ដែលជានិច្ចកាល សម្តេចតែងគិតគូរ និងយកចិត្តទុកដាក់ចំពោះកងកម្លាំងការពារ ។ ប្រភពបន្តទៀតថា  ៖ នៅពេលនេះ សម្តេច បានស្នើអោយកងកម្លាំង ត្រូវរួមគ្នាបំពេញតួនាទីភារកិច្ច ឱ្យបានល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ ដើម្បីរួមគ្នាទប់ស្កាត់កុំឱ្យវីរុសកូវីដ១៩ ឆ្លងចូលក្នុងសហគមន៌ ហើយក្នុងពេលបំពេញភារកិច្ច ត្រូវរក្សាអនាម័យ ដោយពាក់ម៉ាស់ លាងដៃនឹងទឹកជែល ឬអាល់កុលជាប្រចាំ ។ បន្ថែមពីលើនេះ ការពង្រឹងសមត្ថកិច្ច និងរក្សាសន្តិសុខតាមបន្ទាត់ព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបណ្តាខេត្ត ដែលមានព្រំដែនជាប់នឹងប្រទេសជិតខាង ត្រូវតែមានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមជួរព្រំដែនកម្ពុជា-ថៃ ដែលមានហានិភ័យខ្ពស់ ចំពោះប្រជាពលករខ្មែរចំណាកស្រុក ជាពិសេសនាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ។


ប្រភពដដែលបញ្ជាក់ថា ក្នុងនាមលោកជំទាវអភិបាលខេត្ត បានជំរុញដល់កងកម្លាំងទាំង៣ប្រភេទ និងមន្ត្រីប្រចាំ ការនៅតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំនិងច្រករបៀងនានា ត្រូវធ្វើយ៉ាងណាខិតខំតាមដានរាល់សភាពការណ៍ នៃការឆ្លងដែនរបស់ពលករខ្មែរ និងត្រូវប្រចាំ ការ២៤ម៉ោងលើ២៤ម៉ោង តាមគោលដៅដែលខ្លួនទទួលខុសត្រូវ ព្រមទាំងពង្រឹង និងទប់ស្កាត់ឱ្យបានតឹងរឹងបំផុតចំពោះការលួចឆ្លងដែនខុសច្បាប់របស់ប្រជា ពលរដ្ឋ ដែលត្រលប់មកពីប្រទេសថៃ ។ ហើយបើក្នុងករណីមានការសង្ស័យទៅលើរថយន្តដឹកទំនិញណាមួយ ដែលឆ្លងកាត់តាមច្រកនីមួយៗ ត្រូវតែត្រួតពិនិត្យ និងធ្វើការឆែកឆេរឱ្យបានល្អិតល្អន់ជាដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ដោយមិនបានធ្វើចត្តាឡីស័ក ជាពិសេសសូមពន្យល់ណែនាំ ដល់បងប្អូនពលករខ្មែរ ដែលឆ្លងដែនមកពីប្រទេសថៃ អោយបានយល់ច្បាស់ថា ការធ្វើចត្តាឡីស័ក មិនមែនជាការឃុំឃាំង ធ្វើទារុណកម្ម ឬបំបិទសិទ្ធិសេរីភាពនោះទេ គឺជាការដាក់ឱ្យនៅដាច់់ដោយឡែក ដើម្បីធ្វើតេស្ត ឬតាមដានសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញ ដើម្បីអោយប្រាកដថា វិជ្ជមាន ឬអវិជ្ជមាននៃវិរុសកូវីដ១៩ប៉ុណ្ណោះ ដែលជាការទប់ស្កាត់កុំអោយជម្ងឺផ្លូវដង្ហើមដ៍កាចសាហាវនេះ ឆ្លងចូលក្នុងសហគមន៍ ដោយមានការផ្គត់ផ្គង់អាហារ៣ពេលក្នុង១ថ្ងៃ និងផ្តល់ថវិកាផងដែរ ។


សូមបញ្ជាក់ដែរថា ៖ ស្បៀងអាហារដែលកងកម្លាំងសមត្ថកិច្ចការពារព្រំដែនទទួលបានក្នុងមួយគោលដៅ រួមមាន ៖

១. អង្ករ ២. មី ៣. ត្រីខ ៤. ទឹកសុទ្ធ 

៥. ម៉ាស់ ៦. ជែលលាងដៃ ៧. ត្រីងៀត

៨. សាច់ក្រក ៩. ផ្អក១កែវ ១០. ទឹកស៊ីអ៊ីវ១យូរ ១១. និងថវិកាមួយចំនួនផងដែរ ។ 

ចំណែកឯកងកម្លាំង ក៍បានថ្លែងអំណរគុណ និងជូនពរដល់លោកជំទាវអភិបាលខេត្ត រួមជាមួយក្រុមការងារ ព្រមទាំងសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ទទួលបានជោគជ័យគ្រប់ភារកិច្ច ៕ ដោយ ៖