About Me

header ads

កសិករដាំក្រូចឆ្មារជាង៣០០ដើមស្នើសុំអាជ្ញាធរជួយតអគ្គិសនីប្រើប្រាស់សំរាប់ដាំដំណាំក្នុងទុយោទឹកដែលត្រូវការភ្លើងជាចាំបាច់

ខេត្តកំពង់ឆ្នាំង : លោក ទ្រីគា ជាកសិករដាំដើមក្រូចឆ្មារក្នុងចម្ការមួយកន្លែងដែលមានជាង ៣០០ ដើមនៅក្នុងភូមិទឹកចេញ ឃុំក្បាលទឹក ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹងនៅព្រឹកថ្ងៃទី២៣ខែកុម្ភៈឆ្នាំ២០២១បានឲ្យដឹងថា រយះពេល ៦ឆ្នាំកន្លងមកនេះលោកបានដាំដុះបន្លែសព្វមុខនៅលើដី១,៨០ហិកតា ទៅតាមរដូវកាលមានដូចជា ត្រសក់ ត្រ ឡាច ននោង និងស្លឹកគ្រៃជាដើម នឹងក៏បានចិញ្ចឹមមាន់ស្រែជាង៥០ក្បាលផងដែរ។


 ដោយឡែក បច្ចុប្បន្នលោកក៏បានដាំដើ មក្រូចឆ្មាចំនួនជាង៣០០ដើមផងដែរនៅលើផ្ទៃដីចម្ការទំហំជាងកន្លះហិកតា ។ 


ហើយនៅក្នុងឆ្នាំ២០២០កន្លងមកនេះ លោកបានទទួលផលពេញមួយឆ្នាំជា បន្តបន្ទាប់ ដោយក្នុង១ខែៗលោកបេះក្រូចឆ្មាលក់បានពី៤០០ទៅ៤៥០គីឡូ ដែលក្នុងមួយគីឡូលក់បានថ្លៃពី៤០០០ ទៅ៥០០០រៀល និងក្នុងមួយឆ្នាំសរុបបានទឹកប្រាក់ប្រមាណ៦លានរៀលទឹកប្រាក់ខាងលើនេះគាត់ត្រូវចំណាយទៅលើថ្នាំបាញ់សត្វល្អិតអស់ជាង១លានរៀលទិញប្រេងចាក់ម៉ាស៊ីនបូមទឹកអស់ជាង១លានរៀលមដែរ គឺទូទាត់អស់នៅសល់ប្រាក់ ចំណេញបានសមល្មម។


កសិកររូបនេះបានបញ្ជាក់ទៀតថាក្នុងពេលខាងមុខនេះលោកមានគម្រោងដាំដុះបន្លែក្នុងទុយោទឹកថែមទៀត ដែលត្រូវប្រើប្រាស់អគ្គិសនីដាក់ម៉ូទ័របូបទឹកជាប្រចាំទើបបន្លែខាងលើនេះអាចទទួល ផលបានល្អ។ 


ដូចនេះហើយ លោកស្នើសុំដល់អាជ្ញាធរនិងស្ថាប័នពាក់ ព័ន្ធ មេត្តាជួយតបណ្ដាញអគ្គីសនី ពីទីប្រជុំជនមកកាន់ភូមិទឹកចេញ ឃុំក្បាលទឹក ផងដើម្បីឲ្យរូបលោកក៏ដូចជាប្រជាប្រជាកសិករទាំងអស់នៅក្នុងភូមិបានភ្លើងប្រើប្រាស់ដើម្បីដាំដុះបន្លែបង្កាលើកស្ទួយជីវភាពរស់នៅឲ្យបានល្អប្រសើរ។ ព្រោះថាកន្លងមកអ្នកស្រុកក្នុងភូមិបានប្រើ ប្រាស់ផ្ទាំងសូឡាពន្លឺថ្ងៃផងដែរ។ ប៉ុន្តែនៅរដូវវស្សាផ្ទាំងសូឡាពន្លឺថ្ងៃនេះគ្មានពន្លឺថ្ងៃស្រូបភ្លើងមកបញ្ចូលស្តុកទុកក្នុងអាគុយសម្រាប់ប្រើប្រាស់បានឡើយ ព្រោះតំបន់នេះជាតំបន់ព្រៃភ្នំសម្បូរភ្លៀងច្រើនដូចនេះខែវស្សា ផ្ទាំងសូឡាក៏មិនអាចផលិតភ្លើងយកមកប្រើប្រាស់បានគ្រប់គ្រាន់ ឡើយ។


ទាក់ទងនឹងសំណូមពរខាងលើនេះដែរមន្ត្រីឃុំក្បាលទឹកម្នាក់ នៅព្រឹកថ្ងៃទី២២ ខែកុម្ភះ នេះបានបញ្ជាក់ឲ្យដឹងថា ការពិតខាងក្រុមហ៊ុនអគ្គិសនីកំពុងតភ្លើងចេញពីទីប្រជុំ ជនស្រុកមកកាន់ភូមិទឹកចេញនេះហើយដែលក្នុងពេលឆាប់ៗនេះប្រជាពលរដ្ឋពិតជាបានភ្លើងអគ្គិសនីប្រើប្រាស់ទៅតាមតម្រូវការហើយ៕



 ដោយសុក្ខារិន