About Me

header ads

រ៉ឺម៉កម៉ូតូអត់មានភ្លើងស្តុបក្រោយត្រូវម៉ូតូធ្វើដំណើរស្របទិសគ្នាបុកពីក្រោយរងរបួសធ្ងន់នៅស្រុកស្វាយទាប

ខេត្តស្វាយរៀង៖ម្នាក់រងរបួសធ្ងន់ខណៈដែលបើកបរម៉ូតូទៅបុករ៉ឺម៉កម៉ូតូពីក្រោយរងរបួសធ្ងន់។ករណីគ្រោយថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៩ៈ២៤នាទីយប់ថ្ងៃទី ០៣ ខែ កុម្ភះ ឆ្នាំ ២០២១នេះនៅលើផ្លូវជាតិលេខ៣១៤D ស្ថិតក្នុងភូមិ ទួលត្របែក ឃុំប្រសូត្រ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ។ យោងតសមសមត្ថកិច្ចបានអោយដឹងថា៖នៅមុនមានម៉ូតូគ្រឿង ម៉ាកស្លួត ពណ៏ខ្មៅ សេរីឆ្នាំ២០១៣ ពាក់ផ្លាកលេខ កណ្តាល ១E. ១៩០៣ ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ អុច ភារម្យ ភេទប្រុស  អាយុ២៨ឆ្នាំ មុខរបរកុម្មករ រោងចក្រ រស់នៅភូមិត្រពាំងត្រាវ ឃុំញរ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង (ពាក់មួកសុវត្ថិភាព)។



ប្រភពបានបន្តទៀតថា៖លុះមកដល់ចំណុចកើតហេតុខាងលើបានទៅបុក ម៉ូតូរ៉ឺម៉ក ម៉ាកស៊ីរុស ពណ៌ខ្មៅ ស្លាកលេខ គ្មាន ពីក្រោយ ក្នុងទិសដៅស្របគ្នា ពីត្បូងទៅជើង បើកបរដោយឈ្មោះសុខ សាវ៉ាន់ភេទប្រុសអាយុ៤២ឆ្នាំមុខរបររត់ម៉ូតូរ៉ឺម៉ក រស់នៅភូមិ អញ្ចាញ ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ពាក់ម៉ូកសុវត្ថិភាព)បណ្តាលអោយរងរបួសធ្ងន់និងអ្នកបើកបររ៉ឺម៉ករងរបួសស្រាល។ករណីនេះអ្នករងរបួសបានបញ្ចូលទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប រីឯមធ្យោបាយទាំងពីរ(ម៉ូតូរ៉ឺម៉កខូតខាតស្រាល និងម៉ូតូខូចខាតធ្ងន់) រក្សាទុកប៉ុស្តិ៍រដ្ឋបាលឃុំប្រសូតិ​ ។​ +មូលហេតុៈ ម៉ូតូរ៉ឺម៉កគ្មានភ្លើងបំភ្លឺក្រោយ។