About Me

header ads

មន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងតាមយកមនុស្ស១០នាក់ ចេញសាឡាងទាំងយប់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ មកធ្វើចត្តាឡីស័ក ដែលបានចាកចេញពីក្រុងភ្នំពេញ តាមឡានឈ្នួល មកកាន់ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង: ក្រុមការងារនៃមន្ទីសុខាភិបាលខេត្តកំពង់ឆ្នាំងរួមនិងអាជ្ញាធរខេត្តបានធ្វើដំណើរតាមសាឡាងទាំងយប់ ដើម្បីទៅយកមនុស្សចំនួន១០នាក់ ពីស្រុកកំពង់លែង៣គ្រួសារ ចំនួន ៨នាក់ និងស្រុកបរិបូណ៌ចំនួន ២នាក់  ដើម្បីយកពួកគាត់មកធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ក្រោយពីពួកគាត់បានចាកចេញពីទីក្រុងភ្នំពេញក្នុងព្រឹត្តិការណ៍ ២០កុម្ភះ ពាក់ព័ន្ធទៅនឹងទីកន្លែងដែលមានករណីផ្ទុះកូវីដ-១៩  ។


ការចុះទៅប្រមូលបងប្អូនប្រជាពលរដ្ឋចំនួន១០នាក់នៅស្រុកកំពង់លែងនិងស្រុកបរិបូណ៍បានធ្វើឡើងទាំងយប់ថ្ងៃទី២៣គម្ភះ២០២១ ។


 ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង២និង២០នាទីថ្ងៃទី២៤គម្ភះ២០២១នបានបញ្ជាក់អោយដឹងថា ករណីនាំយកមនុស្សទាំង១០ រូបយកមកធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកទឹកផុសដើម្បីព្យាបាល ហើយពែលនេះក្រុមគ្រូពេទ្យកំពុងធ្វើតេស្ត ពីព្រោះពួកគាត់ទាំងនោះមានពាក់ព័ន្ធជាមួយនឹងទីតាំងហេតុការណ៍ ២០កុម្ភៈ នៅឯទីក្រុងភ្នំពេញ ដោយពួកគាត់បានធ្វើដំណើរចាកចូលមកកាន់ខេត្តកំពង់ឆ្នាំងដើម្បីបន្តដំណើរទៅលំនៅដ្ឋានរបស់ពួកគាត់ទាំង២កន្លែងភូមិស្រុកខាងលើ ។


ពេលនេះមនុស្សទាំងអស់ក្រោយពីយកសំណាកបញ្ជូនទៅក្រុងភ្នំពេញ លទ្ធផលនឹងរង់ចាំបន្តទៀត ប៉ុន្តែបច្ចុប្បន្ននេះគឺមិនទាន់បញ្ជាក់បានថាគាត់វិជ្ជមានឬអវិជ្ជមានពសម្រាប់ជម្ងឺកូវីដ-១៩ នោះទេ ដោយគ្រាន់តែគាត់មានពាក់ព័ន្ធនឹងទីតាំងខាងលើនោះប៉ុណ្ណោះ ។


ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត ប្រាក់វ៉ុន ក៏បានធ្វើការអំពាវនាវចំពោះអ្នកដែលមានការពាក់ព័ន្ធទៅនឹងទីទាំង ៤៦កន្លែងនៅក្នុងសហគមន៍២០គម្ភះ សូមមកធ្វើការពិនិត្យសំណាក់ និងធ្វើចតាឡីស័កឲ្យបានត្រឹមត្រូវ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ត់ចត់ជាទីបំផុត។ 



ដោយសុក្ខារិន