About Me

header ads

អភិបាលខេត្ត ចុះពិនិត្យយានយន្តរដ្ឋ និងណែនាំឱ្យប្រើប្រាស់ ត្រឹមត្រូវក្នុងការចុះប្រតិបត្តិការ

 ខេត្តប៉ៃលិន ៖ ដើម្បីចូលរួមចំណែកក្នុងការថែរក្សាយានយន្ត ដែលជាសម្បត្តិរដ្ឋ ឱ្យបានល្អ ជៀសវាងឆាប់ខូច និងប្រើប្រាស់ឱ្យបានយូរ ហើយត្រឹមត្រូវ តាមស្ថានភាពប្រតិបត្តិការ ការងារនៅក្នុងខេត្ត ទើបកាលពីព្រឹកថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅក្នុងបរិវេណសាលាខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន បានអញ្ជើញ ចុះត្រួតពិនិត្យម៉ូតូ និងរថយន្តរបស់រដ្ឋ ដែលបានចែកជូនដល់មន្រ្តីជិះធ្វើការ តាមស្ថាប័នជុំវិញខេត្ត ជាង១០គ្រឿង ។ 



  ប្រភពព័ត៌មានបានឱ្យដឹងថា ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានពិនិត្យយានយន្តនៅក្នុងសា លាខេត្ត ដែលក្នុងនោះម៉ូតូចំនួន១១គ្រឿង និងរថយន្ត៤គ្រឿង មន្រ្តីកំពុងជិះបម្រើការងារប្រចាំថ្ងៃ ហើយខណ:ពេលដែលលោកជំទាវអភិបាលខេត្តប៉ៃលិ ចុះធ្វើការពិនិត្យនោះ ក៏បាន ធ្វើការណែនាំដល់មន្រ្តីទទួលបន្ទុក ឱ្យចេះថែរក្សាម៉ូតូ និងរថយន្តទាំងនោះ ដោយយកចិត្តទុកដាក់ ពោលគឺចាត់ទុកដូចជារបស់ខ្លួនឯង ។ លោកជំទាវបន្តទៀតថា មន្រ្តីគ្រប់គ្រងរបស់ទាំងនោះ ត្រូវតែជួសជុលនៅពេលរងការខូចខាត ឬបាក់បែកត្រង់កន្លែងណាមួយ ហើយក៏ត្រូវប្តូរប្រេងម៉ាស៊ីនឱ្យបានទៀងទាត់ តាមពេលវេលាកំណត់ ដើម្បីជៀសវាងជិះ រហូតដល់អស់ប្រេងបាត អាចបណ្តាលឱ្យខូចម៉ាស៊ីនជាដើម ។ លើសពីនេះ ត្រូវចូលរួមថែរក្សាសម្បត្តិរដ្ឋ ដែលខ្លួនគ្រប់គ្រងឱ្យបានល្អគង់វង់ ព្រោះបើសិនជាប្រើប្រាស់ដោយមិនយកចិត្តទុកដាក់ និងមិនចេះថែរក្សាទេ អាចនឹងរងការខូចខាត ហើយ ត្រូវចំណាយថវិកាជួសជុលអស់ច្រើន ថែមទាំងខាតបង់ពេលវេលាទៀតផង ។ 



  ម្យ៉ាងវិញទៀត ពេលមន្រ្តីណាម្នាក់ប្រើប្រាស់របស់រដ្ឋផ្តល់ជូន បើមានការបាត់បង់ដោយប្រ ការណាមួយ ត្រូវរាយការណ៍ជូនខេត្តឱ្យទាន់ពេលវេលា និងត្រូវចេះថែរក្សាចាក់សោឱ្យបានស្រួល បួល មិនត្រូវចតទុកចោលកន្លែងគ្មានសុវត្ថិភាពនោះដែរ ។ ម្យ៉ាងវិញទៀត ការប្រើប្រាស់របស់រដ្ឋនេះ មិនអាចយកទៅជិះសម្រាប់បំពេញការងារផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតនោះឡើយ ផ្ទុយនឹងច្បាប់បានឡើយ ព្រោះយានយន្តទាំងនោះ គឺចែកជូនសម្រាប់ឱ្យយកទៅបំពេញបេសកម្មការងារ ដើម្បីបម្រើដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ៕





 ដោយ ៖ នីយ៉ា