About Me

header ads

ក្មេងៗប្រុសស្រី២នាក់បានលង់ទឹកស្លាប់ខណះឪពុកម្តាយមិននៅផ្ញើនិងជីតាអោយមើលថែ

ខេត្តកំំពង់ឆ្នាំង: រយះពេល៤ថ្ងៃក្មេងៗប្រុសស្រី២នាក់បានលង់ទឹកស្លាប់ទៀតហើយខណះឪពុកម្តាយមិននៅផ្ញើនិងជីតាអោយមើលថែ ។ ហេតុការភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅចន្លោះវេលាម៉ោង៥និង០០នាទី ទៅម៉ោង៧និង០០នាទី ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០២១ នៅរណ្តៅប្រឡាយ ចំនុចសងខាងមុខផ្ទះរបស់ឈ្មោះ ផេង សុវី ភេទប្រុស ផ្លូវលេខ53A ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្ដុលសែនសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងនៅវេលាម៉ោង៨និង៥១នាទីយប់ថ្ងៃដដែលនេះថា ក្មេងដែលរងគ្រោះទី១.ឈ្មោះ ថុន គៀថេន ភេទប្រុស អាយុ៧ឆ្នាំ មានឪពុកឈ្មោះ មិន ធឿន  អាយុ៣១ឆ្នាំ  ម្ដាយឈ្មោះ ឃន សំ អាយុ២៩ឆ្នាំ។ ក្មេងស្រីរងគ្រោះទី២.មាន ឈ្មោះ  ធូ ចាន់ថុន ភេទស្រី អាយុ១០ឆ្នាំ មានឪពុកឈ្មោះប៉ិល  ធីម អាយុ៣៣ឆ្នាំ ម្ដាយឈ្មោះ ភុន ធីម អាយុ៣៦ឆ្នាំ។


ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ខាងលើរស់នៅភូមិ ឃុំ ស្រុក កើតហេតុខាងលើ។​ ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថាឪពុកម្តាយក្មេងប្រុសស្រីទាំង២នាក់ខាងលើមិននៅផ្ទះទេគេទៅធ្វើចំការអោយគេដោយទុកក្មេងប្រុសស្រីទាំង២នាក់ផ្ញើអោយជីតាមើលថែរខណះដែលជីតានៅលើផ្ទះប្រហែសមិនបានមើលចៅ ។ ក្រោយមកនាំគ្នាដើររកមើលនិងហៅចៅមិនឃើញក៍ដើរទៅមើលក្នុងប្រឡាយគេ ឃើញអាវរបស់ក្មេងអណ្តែតក៍នាំគ្នាចុះរាវនិងស្រងចេញពីប្រឡាយទឹកនៅខាងមុខផ្ទះយកមកឡើងគោកខណះដែលក្មេងប្រុសស្រីទាំង២បានស្លាប់បាត់ទៅហើយនៅក្នុងប្រឡាយគេឃើញបាល់មួយអណ្តែតទឹក ។ ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុពិនិត្យសពក្មេងប្រុសស្រីទាំង២នាក់រួចមកក៍បានប្រគល់អោយទៅឪពុកម្តាយក្មេងៗរងគ្រោះទាំង២យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។ សូមបញ្ជាក់ផងដែរថាត្រឹមតែរយះពេល៤ថ្ងៃប៉ុណ្ណោះក្មេងៗប្រុសស្រី៤នាក់បានស្លាប់ដោយសាលង់ទឹកស្លាប់គ្រាដែលឪពុកម្តាយជីដូនជីតាខ្វះការប្រុងប្រយត្ន័ក្នុងការមើលថែពួកគាត់ ៕