About Me

header ads

ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៣បាន សម្ដែងការព្រួយបារម្ភ គ្រាដែលសត្វគោ.ក្របី.ជាច្រើនក្បាល បានងាប់ជាបន្តបន្ទាប់ដោយសង្ស័យថាផ្ទុះជំងឺអុតក្តាម

ខេត្តកំពង់ឆ្នាំង:

ប្រជាពលរដ្ឋនៅក្នុងភូមិចំនួន៣បាន សម្ដែងការព្រួយបារម្ភ គ្រាដែលសត្វគោ.ក្របី.ជាច្រើនក្បាល ដែលជាកម្លាំងអូសទាញបានងាប់ជាបន្តបន្ទាប់ដោយគេដាក់ការសង្ស័យថាផ្ទុះជំងឺអុតក្តាម ។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឱ្យដឹងនៅថ្ងៃទី១៧គម្ភះ២០២១នេះថាសត្វគោ ក្របីជំទង់ៗ និង តូចៗជាច្រើនក្បាល បានឈឺ និង ងាប់ជាបន្តបន្ទាប់ ក្នុងនោះមានក្របី១ក្បាលងាប់ គោចំនួន 5ក្បាលងាប់ដែលជាក្តីបារម្មណ៍របស់ប្រជាពលរដ្ឋផងដែរ  ។

ប្រជាពលរដ្ឋមួយរូបនៅក្នុងភូមិព្រៃសំពៅ  .ភូមិសិអង ឃុំប្រស្និបនិងភូមិស្តុកកប្បាស់ ឃុំបន្ទាយព្រាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងដោយសុំមិនបញ្ចេញអត្តសញ្ញាណ ថា សត្វគោក្របីរបស់អ្នកស្រុក.អ្នកភូមិជាច្រើនក្បាលបានឈឺនឹងងាប់ជាបន្តបន្ទាប់ ព្រមទាំងរីករាលដាលបន្តទៀតដែល គិតមកទល់និងពេលនេះមានរយៈពេល 14ថ្ងៃហើយ ខណះដែលពួកគាត់មានការព្រួយបារម្ភជាខ្លាំងព្រោះសត្វទាំអស់នេះវាជាកម្លៃងអូសទាញដ៍សំខាន់នៅក្នុងរដូវធ្វើស្រែវស្សាខាងមុខនេះផងដែរ ។ពាក់ពន្ធនិងករណីខាងលើនេះប្រជាពលរដ្ឋបានសំណូមពរដល់ជំនាញការិយាលយ័បសុព្យាបាលនៃមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង មេត្តាចុះមកពិនិត្យមើលករណីជម្ងឺសត្វគោក្របីខាងលើនេះផង បើពុំនោះសោត នឹង បន្តស្លាប់កាន់តែច្រើនទៀតហើយនិងបន្តរីករាលដាលដល់ភូមិដទៃៗទៀត បើពុំមានវិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទេនោះ ។


អនុប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងលោក ហ៊ុនលី .បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង១និង៣៩នាទីថ្ងៃទី១៧គម្ភះ២០២១នេះថាលោកថាកន្លងមកធ្លាប់កើតមាននៅផ្នែកខាងលើៗនៃស្រុករលាប្អៀរលោកថាជម្ងឺទាំងនេះគេសង្សយ័ថាជាជម្ងឺអុតក្តាមហើយអាចលាយជាមួយសារទឹកដែលធ្វើអោយសត្វគោ.ក្របីបែកមាត់.បែកក្រចកផងដែរតែខាងលោកមានវិធានការអោយប្រជាពលរដ្ឋដែលជាម្ចាស់សត្វគោ.ក្របី.ចេះធ្វើការព្យាបាលតាមលក្ខណះបច្ចេកទេសត្រឹមត្រូវ ។អនុប្រធានការរិយាលយ័ពសុព្យាខេត្តកំពងឆ្នាំងបានអោយដឹងទៀតថាការព្យាលរបស់វាងាយស្រួលទេគឺអោយប្រជាពលរដ្ឋចេះលាងសម្អាត់ដំប៉ៅសត្វគោ.ក្របីដោយទឹកម្ជូរដូចជាស្លឹកថ្នឹង.ស្លឹកអំពិលក្រូចឆ្មារនិងស្លឹកធ្មជាតិប្រភេទចត់ធ្វើការដុះលាងនិងលាបថ្នាំដែលខាងលោកប្រគល់រាលើថ្ងៃផងដែរ ។កន្លងទៅថ្មីៗនេះខាងការរិយាលយ័បសុព្យាបាលបានធ្វើការអប់រុំណែនាំដល់បងប្អូនប្រជាពលរដ្ឋពីរបៀបប្រើប្រាស់ថ្នាំទប់ស្កាត់និងព្យាបាលដល់សត្វគោ.ក្របីហើយខាងលោកបានផ្តល់ថ្នាំសម្រាប់ព្យាបាលនិងអនុវត្តន៍តាមការណែនាំរបស់មន្ត្រីជំនាញសត្វនិងជាផងដែរ ។



អនុប្រធានការរិយាល័បសុព្យាបាលបានបញ្ជាក់ផងដែរថាទោះបីជាយ៉ាងណាខាងមន្ត្រីជំនាញនៅតែបន្តចុះពិនិត្យមើលលើសត្វគោ.ក្រីរបស់ប្រជាកសិករហូតដោយមិនទុកអោយគាត់ជួបគ្រោះថ្នាក់លើកម្លាំងអូសទាញរបស់ពួកគាត់នោះឡើយ ហើយខាងលោកនិងដាក់មន្ត្រីជំនាញចុះទៅពិនិត្យបន្តទៀតផងដែរ ។អនុប្រធានការិយាលយ័បសុព្យាបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់សត្វគោ.ក្របីសូមកុំលែងអោយសត្វគោ.ក្របី.ដើរផ្តេសផ្តាស់បានទេអាចអោយជ្រុះក្រចកក៍មានតែបើកើតលើមាត់វិញវាអាចអោយសត្វតូចៗបៅដោះមិនបានស្លាប់ក៍មានដោយអោយចងទុកដាក់នៅកន្លែងណាមួយមានសុវត្ថភាពដីទន់និងចំណីទន់អោយវាស៉ីដើម្បីជៀសវៀងផឹកទឹកឆ្លងដល់សត្វដ៍ទៃៗទៀតផងដែរ ៕