About Me

header ads

ក្មេងប្រុសម្នាក់ ត្រូវខ្សាច់បាក់សង្កត់ពីលើបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ខណ:កំពុងបូមខ្សាច់ នៅការដ្ឋានបូមខ្សាច់មួយកន្លែង

ខេត្តកំពង់ឆ្នាំង: ក្មេងប្រុសម្នាក់ ត្រូវខ្សាច់បាក់សង្កត់ពីលើបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ រុន្ធដៅដែលគេកំពុងបូមខ្សាច់ នៅក្នុងការដ្ឋានបូមខ្សាច់មួយកន្លែងខាងលើ ។


ហេតុការខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី 26 ខែកុម្ភៈឆ្នាំ 2021 ស្ថិតនៅចំណុចទួលខ្សាច់ ស្ថិតក្នុង ភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។


សម្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថាជនរងគ្រោះឈ្មោះ វៃសុវណ្ណ (ហៅណាក់) ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ.ឃុំស្រុកកើតហេតុខាងលេី បានមកសុីឈ្នួលបូមខ្សាច់ឲ្យឈ្មោះ ឈួន ចាន់ដា ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកំពង់បឹង ឃុំកំពង់ហៅ ស្រុកកំពង់លែង  ខេត្តកំពង់ឆ្នាំង។


ប្រភពព័ត៌មានបានឲ្យដឹងថា ខណ:កំពុងតែបូមខ្សាច់ ជនរងគ្រោះខាងលើ ក៏បានចុះទៅមេីលទុយយោដែលគឹកំពង់បូម ហើយត្រូវបានរណ្តៅដីបានបាក់ខ្សាច់សង្កត់មកលេី ជនរងគ្រោះ (ជាសព) បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ។


បច្ចុប្បន៍សពជនរងគ្រោះត្រូវបានក្រុមគ្រួសាររាវរកឃើញហើយនាំយកមកធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕

ដោយសុក្ខារិន