About Me

header ads

បុរសម្នាក់បានស្លាប់នៅក្នុងហេតុការគ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូ

ខេត្តកំពង់ឆ្នាំង:​បុរសម្នាក់បានស្លាប់នៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចររវាងរថយន្តនិងម៉ូតូ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះបានកើតឡើងនៅវេលាម៉ោង៣និង១០នាទីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១ ម្សិលមិញ នៅផ្លូវក្រាលកៅស៊ូលេខ137នៅចំណុចខាងមុខដេប៉ូលក់គ្រឿងសំណង់មួយកន្លែងដែលស្ថិតក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាករណីគ្រោះថ្នាក់ដែលបង្កឡើងដោយអ្នកបេីកបរម៉ូតូសេ125ព៍ណខ្មៅ ស្លាកលេខ កំពង់ស្ពឺ 1N 4445 បេីកពីលិចទៅកេីតមកដល់ចំណុចខាងលេីបានបុករថយន្តម៉ាកអ៉ីស៊ុយៗ(បែន)ដែលចតស្ងៀមនៅមុខដេប៉ូលក់គ្រឿងសំណង់នៅភូមិពោរិទ្ធិក្រៃ ឃំុស្វាយ  ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងបណ្ដាលឲ្យស្លាប់ភ្លាមៗ។ សមត្ថកិច្ចបានអោយដឹងទៀតថាជនរងគ្រោះឈ្មោះ  សេម  ភេទប្រុស អាយុ50ឆ្នាំនៅភូមិក្រាំងស្រម៉ ឃំុស្វាយជុក  ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារទៅធ្វេីបុណ្យតាមប្រពៃណី ។សម្ភារវត្ថុតាងត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកដើម្បីដោះស្រាយតាមនិតិវិធីផងដែរ ៕