រថយន្តតាកូម៉ាបុករថយន្តព្រូសខ្ទៀតទៅប៉ះម៉ូតូ៣គ្រឿងទៀតហេីយបេីកគេចបាត់

ភ្នំពេញ​៖​ រថយន្តតាកូម៉ាមួយគ្រឿងបេីកក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលបុករថយន្តព្រូសចំពីចំហៀងពេញទំហឹងបណ្តាលឲ្យខ្ទៀតទៅប៉ះនិងម៉ូតូចំនួន៣គ្រឿងដែលចតនៅមុខហាងរងការខូចខាតភ្លាមនោះរថយន្តបង្កបានបន្តបេីកគេចខ្លួនបាត់ស្រមោលតែម្តង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ២៦១កែងផ្លូវកម្ពុជាក្រោម​ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១​ ខណ្ឌទួលគោក។ 




តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តតូយូតាព្រូស​ ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AX2508 បេីកបរដោយនារីម្នាក់​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ២៦១​ ក្នុងទិសដៅពីត្បូងទៅជេីងខណះឆ្លងផ្លូវកម្ពុជាក្រោមជិតផុតទៅហេីយស្រាប់តែរថយន្តតាកូម៉ាមួយគ្រឿងមិនចាំស្លាកលេខធ្វេីដំណេីរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីកេីតទៅលិចក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ក៏ទៅបុករថយន្តព្រូសចំពីចំហៀងពេញទំហឹងបណ្តាលឲ្យខ្ទៀតឡេីងឃឿនទៅប៉ះម៉ូតូចំនួន៣គ្រឿងទៀតដែលចតនៅខាងមុខហាងរងការខូចខាតបន្តិចបន្តួចរីឯរថយន្តព្រូសរងការខូចខាតអស់មួយចំហៀងទាំងស្រុងភ្លាមនោះរថយន្តបង្កបានបេីកគេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុរួចហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹងងាយស្រួសសមត្ថកិច្ចស្រាវជ្រាវតាមចាប់រថយន្តបង្កយកមកដោះស្រាយគ្នាដោយឡែកភាគីខាងម៉ូតូទាំង៣គ្រោះមិនមានទាមទាសំណងនោះទេ៕