About Me

header ads

ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ៨៥៦២នាក់បានចូលមកលេងកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមរយះពេល៣ថ្ងៃ

ខេត្តកំពង់ឆ្នាំង:

រយះពេល៣ថ្ងៃនៅក្នុងពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមភ្ញៀវទេសចរណ៍ចូលមកលេងកំសាន្តនៅក្នុងតំបន់ទេសចរណ៍ខេត្តកំពង់ឆ្នាំងចំនួន៨៥៦២នាក់ ។បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាក្នុងរយៈពេល 3 ថ្ងៃនៅក្នុងពិធីបុណ្យចូលឆ្នាំចិននិងវៀតណាមភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលមកលេងកម្សាន្តនៅតាមបណ្ដាលរមណីយដ្ឋានក្នុងខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី 12 រហូតដល់ថ្ងៃទី 14 កុម្ភៈ 2021 នេះមាននៅតំបន់រមណីយដ្ឋានទឹកធ្លាក់ស្រែអំពិល.រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល .រមណីយដ្ឋានគង្គារមណីយដ្ឋានហ្គ្រេនរីសត.សួនសម្ដេចហ្វាវាំង.និងសួនវិមានឯករាជ្យផងដែរ ។


ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេងសាលី បានឲ្យដឹងតាមរយៈទូរស័ព្ទនៅវេលាម៉ោង 10 និង 20 នាទីថ្ងៃទី 15 កុម្ភៈ 2021នេះថាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិដែលបានចូលមកលេងកម្សាន្តនៅក្នុងរមណីយដ្ឋានចាក់អស់ខាងលើនេះមានចំនួន៨៥៦២នាក់ពេលព្រឹកពួកគាត់បានទៅលេងតំបន់ដែលមានទឹកធ្លាក់និងក្នុងតំបន់ពករៃឈើធំដែលមានអាកាស់ធាតុខ្យល់បរិសុទ្ធល្អ ។ប្រធានមន្ទីទេសចរណ៍ខេត្តកំពង់ឆ្នាំងបានអោយដឹងទៀតថានៅពេលល្ងាចភ្ញៀវទេសចរណ៍ក្នុងស្រុកបាននាំគ្នាមកលេងកំសាន្តនៅសួនសម្តេចចៅហ្វាវាំងនិងសួនវិមានឯករាជ ។  ដោយឡែកនៅតាមទីរមណីដ្ឋានទាំងអស់ក្នុងខេត្តកំពង់ឆ្នាំងមានផ្លូវក្រាគ្រោះក្រហមងាយស្រួលក្នុងការធ្វើដំណើររហស័និងមានលក់ម្ហូអាហារបំរើជូនភ្ញៀវទេសចរណ៍មានតម្លៃសមរម្យដែលភ្ញៀវទេសចរអាចទទួលយកបាន ។



ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់រមណីដ្ឋានទាំងអស់មានដាក់កម្លាំងរៀបចំការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរណ៍មកលេងកំសាន្តបានល្អប្រសើរ ក្នុងនោះបងប្អូនសហគមន៍ទេសចរណ៍ទាំងអស់បានអនុវត្តទៅតាមវិធានការរបស់ក្រសួងសុខាភិបាលដោយធ្វើអនាមយ័ដើម្បីជៀសវៀងជម្ងឺកូវិត.១៩ផងដែរ។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងលោក សេងសាលី បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងតំបន់រមណីយដ្ឋានទឹកធ្លាក់ធម្មជាតិនិងតំបន់រមណីយដ្ឋានផ្សេងៗសូមចូលរួមការពារបរិស្ថានអោយបានល្អរាល់កាកសំណល់ផ្សេងៗត្រូវវិចខ្ចប់ដាក់អោយបានត្រឹមត្រូវផងដែរដើម្បីចូលរួមអនាមយ័ទាំងអស់គ្នាផងដែរ ។ដោយឡែកយោងតាមរបាយការស្នងការនគបាលខេត្តកំពង់ឆ្នាំងបាអោយដឹងថាក្នុងរយះពេល៣ថ្ងៃនេះករណីគ្រោះថ្នាក់ចរាចរនៅក្នុងខេត្តកំពង់ឆ្នាំងកើតមាន២ករណីនៅក្នុងក្រុងកំពង់ឆ្នាំង១ករណី និងនៅស្រុកបរិបូណ៍១ករណ៍បណ្តាលអោយមនុស្សរងរបួស២នាក់ធ្ងន់ផងដែរ ៕