About Me

header ads

បុរសជនជាតិចិនបេីករថយន្តបុករថយន្តមួយគ្រឿងទៀតត្រង់ផ្លូវបំបែកជាបួនរងការខូចខាត

ភ្នំពេញ​៖​ បុរសជនជាតិចិនម្នាក់បេីករថយន្តម៉ែកសឺដេសរួមដំណេីរជាមួយនារីជនជាតិចិនម្នាក់ទៀតធ្វេីដំណេីរក្នុងល្បឿនលឿនខណះមកដល់ចំណុចផ្លូវបំបែកជាបួនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាង។ ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១០និង១០នាទីយប់​ ថ្ងៃទី១៥​ ខែកុម្ភះ​ ឆ្នាំ២០២១​ នៅចំណុចផ្លូវលេខ៣១០កែងនិងផ្លូវលេខ១៩៩​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១​ ខណ្ឌបឹងកេងកង។ 




តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិខ្មែរម្នាក់​ បេីករថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌ស្ក​ ពាក់ស្លាកលេខភ្នំពេញ2AR 2406​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ១៩៩ក្នុងទិសដៅពីកេីតទៅលិច​ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ែកសឺដេស​ ពណ៍ស​  ពាក់ស្លាកលេខភ្នំពេញ2AD 2828 បេីកបរដោយបុរសជនជាតិចិនម្នាក់និងរួមដំណេីរជាមួយនារីជាជនជាតិចិនម្នាក់ទៀត​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣១០ក្នុងទិសដៅពីជេីងទៅត្បូងក្នុងល្បឿនលឿនដោយមិនប្រយ័ត្នក៏ជ្រុលបុករថយន្តហាយឡែនឌ័រពេញទំហឹងបណ្តាលឲ្យរងការខូចខាតទាំងសងខាងតែសំណាងមិនមានមនុស្សរងរបួស។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងជនជាតិចិនបានព្រមទទួលកំហុសនិងសងទៅលេីរថយន្តរងគ្រោះចំនួន៣០០ដុល្លារដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕