About Me

header ads

រថយន្តធំបើកបរហុយធូលីដីមើលផ្លូវមិនច្បាស់ បណ្តាលឱ្យបុរសម្នាក់បើកបរម៉ូតូដួលផ្កាប់មុខរងរបួសធ្ងន់

ខេត្តប៉ៃលិន ៖ បុរសចំណាស់ម្នាក់ បានដួលសន្លប់នៅលើដងផ្លូវលំក្រាលថ្មគ្រួសល្អិតមួយកន្លែង ខណ:ជិះម៉ូតូបញ្ច្រាសទិសជាមួយរថយន្តយីឌុបសណ្តោងរ៉ឺម៉កដឹកដំឡូងមី លុះហុយធូលីដីចូលមុខមើលមិនឃើញ បណ្តាលឱ្យរអិលដួលផ្កាប់មុខរងរបួសធ្ងន់តែម្តង ។ លុះអ្នកដំណើរតាមដងផ្លូវ ឃើញ ដូច្នេះ ក៏នាំគ្នាសែងយកទៅដាក់ក្រោមម្ហប់គុម្ពោតព្រៃ ដើម្បីទាក់ទងរកសាច់ញាតឱ្យដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។ 



  ហេតុការណ៍បុរសចំណាស់ម្នាក់ ជិះម៉ូតូដួលដោយធូលីដីហុយចូលភ្នែកនេះ បានកើតឡើងកាលពីវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅលើដងផ្លូវលំ១កន្លែង ក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ 



  ប្រភពព័ត៌មានបានឱ្យដឹងថា បុរសចំណាស់រងគ្រោះ មិនស្គាល់អត្តសញ្ញាណ ដោយរងរបួសបែកមុខ បាក់ធ្មេញ សន្លប់នៅនឹងកន្លែង ជិះម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-6399 រងការខូចខាតស្រាល ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបានជិះម៉ូតូដឹកអង្ករប្រហែល៣០គីឡូក្រាម ក្នុងទិសដៅពីកើតទៅលិច និងមានបន្លែផងដែរ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តសណ្តោងរ៉ឺម៉ក១គ្រឿង បើកបរច្រាសទិសគ្នា បណ្តាលឱ្យហុយធូលីដីមើលអ្វីមិនឃើញ ស្រាប់តែរេចង្កូតទៅខាងស្តាំដៃ បណ្តាលឱ្យរអិលនឹងដុំថ្មតូ ចៗដួលផ្កាប់មុខពេញទំហឹង រងរបួសសន្លប់នៅនឹងកន្លែងតែម្តង ។ 



  ប្រភពបញ្ជាក់ថា ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ បាននាំគ្នា ទាក់ទងទៅអាជ្ញាធរឃុំស្ទឹងត្រង់ និងខាងស្រុកសាលាក្រៅ ដើម្បីឱ្យនគរបាលចុះទៅពិនិត្យមើល រួច ប្រញាប់ដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យតែម្តង ៕ 



ដោយ ៖ នីយ៉ា