About Me

header ads

បុរសម្នាក់ជិះម៉ូតូយ៉ាងលឿន​ និងមិនគោរពភ្លេីងស្តុប ជ្រុលទៅបុករថយន្តកំពុងឆ្លងផ្លូវ​បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់​ ហេីយត្រូវរថយន្តសង្គ្រោះដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរូបគាត់ជិះម៉ូតូលឿនពេក​និងមិនគោរពភ្លេីងស្តុបបានជ្រុលទៅបុករថយន្តតាកូម៉ា​កំពុងបត់ឆ្លងផ្លូវពេញទំហឹង​ កាលពីវេលាម៉ោង១​ និង២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ ត្រង់ចំណុចស្តុបបូកគោ​ តាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ កែងផ្លូវម៉ៅសេទុង​ ក្នុងសង្កាត់បឹងត្របែក​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 




​បេីតាមសាក្សីដែលឃេីញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា​ ដំបូងរថយន្តម៉ាក​ តាកូម៉ា​ មួយបាំងកន្លះ​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ត្បូងឃ្មុំ​ 2A-0007 បានដឹកបន្លែឡេីងពេញគូទរថយន្ត​និងធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ទិសដៅពីត្បូងមកជេីង​ លុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់​ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៤​ ពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ​ 2AO-1852 ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនយ៉ាងលឿន​ និងមិនគោរពភ្លេីងស្តុបផងនោះ​ ក៏ជ្រុលទៅបុករថយន្តតាកូម៉ា​ ចំពីមុខចំហៀងខាងស្ដាំពេញទំហឹង​ បណ្ដាលឲ្យបុរសម្នាក់ភាគីខាងម៉ូតូរងរបួសធ្ងន់​ និងត្រូវបានរថយន្តសង្គ្រោះដឹកបញ្ចូនទៅកាន់មន្ទីពេទ្យដេីម្បីសង្គ្រោះជីវិតភ្លាមៗ​ ។ ចំណែករថយន្តនិងម៉ូតូបានរងការខូចខាតដូចគ្នាយ៉ាងដំណំផងដែរ​ ។ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ហេីយទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌនិងក្រុងភ្នំពេញ​ ឲ្យមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូខាងលេីទៅរក្សាទុក​ការិយាល័យចរាចរណ៍ជេីងគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​រង់ចាំដោះស្រាយតាមច្បាប់​ ៕