About Me

header ads

សកម្មភាពថតរឿង រសស្នេហ៍ផ្លែល្វា របស់TV5

     ថ្ងៃនេះពិតជាពិសេសអ្នកដឹកនាំរឿងរបស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បានជ្រើសរើស យកភាគសំខាន់ៗនៃរឿង រសស្នេហ៍ផ្លែល្វា មកថតជាថ្ងៃដំបូង។                                         លោក សុជា ជំនួយការដឹកនាំរឿងបានថ្លែងថា៖​ ថ្ងៃនេះយើងដកស្រង់ឈុតសំខាន់ៗនិងធំៗមកថតមុនអោយហើយដោយសារវាពិបាកក្នុងការថតនិងត្រូវប្រើតួសម្តែងច្រើន។ឈុតទាំងនោះគឺការ រៀបអាពាហ៍ពិពាហ៍រហូតដល់៤គូ ហើយមានភ្ញៀវកិត្តិយសជាច្រើនផងដែរ។


គូទី១(លោក សេង មង្គល​ និង កញ្ញា ឈិន សៀវមុី)ពិតជាស្រស់ស្អាតសមគ្នាតែម្តង






គូទី២(គូនេះក៍មិនចាញ់គូមុនដែរ បងក៍ក្មេងអូនក៍ក្មេង ពិតជាមានសេចក្តីសុខណាស់)






គូទី៣(ដែលគ្រងឈុតប្រពៃណីសមឥតខ្ចុះ)




គូទី៤(កូនកំលោះប៉ះអ្នកមេម៉ាយកូនមួយ)តែសេចក្តីស្នេហាមានពេញបេះដូង



មើលទៅគូទី៤នេះអ្នកមេម៉ាយពិតជាមិនស្តាយក្រោយក្នុងការប្រគល់សេចក្តីស្នេហាទៅអោយប្រុសកំលោះម្នាក់នេះទេ។(ទាំងអស់នេះគ្រាន់តែជាឈុតសម្តែងក្នុងរឿងប៉ុណ្ណោះ)

មកមើលភ្ញៀវកិត្តិយសវិញ(តែងខ្លួនស្អាតៗមិនធម្មតាឡើយ)



បើចង់ជ្រាបកាន់តែច្បាស់អំពីសកម្មភាពថតនោះយ៉ាងណា កុំភ្លេចតាមដានកម្មវិធីរឿងរា៉វក្រៅឆាក រៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៦​​ ៈ ៣០នាទីល្ងាច។

កញ្ញា ពុធ ចាន់ណារត្ន័ ពិធីការិនីកម្មវិធី រឿងរ៉ាវក្រៅឆាក