About Me

header ads

រថយន្តស៊េរីទំនើបម៉ាកMGបុកម៉ូតូស្មាសវីពេញទំហឹង បណ្តាលឲ្យបុរសម្នាក់បែកក្បាលស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសជាជាងជួសជុលរថយន្តម្នាក់ បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម បន្ទាប់ពីមានរថយន្តស៊េរីទំនើបម៉ាកMGមួយគ្រឿងបើកបោះពួយលឿនដូចហោះទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបើុងជិត ២០ម៉ែត្រ កាលពីវេលាម៉ោង ១០និង ៤០ នាទីយប់ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២១នៅចំណុចមុខខារ៉ាអូខេហ្គោលដិនថោន តាមបណ្តោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោរាជធានីភ្នំពេញ។សពរងគ្រោះមានឈ្មោះ ថៃ ភេទប្រុស អាយុជាង២០ឆ្នាំ បុករបរជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើត នៅឯខេត្តត្បូងឃ្មុំ។




តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMGមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BI-1749ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាកស្មាក់វីពណ៌ខ្មៅស្លាកលេខភ្នំពេញ1BP-2773ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះបើុងជិត ៣០ម៉ែត្របែកក្បាលភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។ចំណែកម៉ូតូរងគ្រោះមើលលែងស្គាល់។ភ្លាមភ្លាមនោះតៃកុងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនរួចបញ្ជូនទៅប៉ុស្តិ៍នគរបាលដើម្បីធ្វើការសួរនាំបន្ត។




ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកជាប់ចូលរួមគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុនិងទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕