About Me

header ads

គណៈកម្មការសាខាកាកបាទក្រហមខេត្តរតនគិរីបានបើកកិច្ចប្រជុំតាមប្រព័ន្វីវីដេអូConferenceជាមួយទាំង ២៥ ខេត្តរាជធានី

ខេត្តរតនគិរី៖

គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីបើកកិច្ចប្រជុំពីចម្ងាយតាមប្រព័ន្វីវីដេអូConferenceជាមួយសាខាទាំង២៥រាជធានីខេត្ត ស្តីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្តឆ្នាំ២០២១។កម្មវិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែមករាឆ្នាំ២០២១នាសាលប្រជុំសាលាខេត្តរតនគិរី។ឯកឧត្តម ថង សាវុន ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី រួម នឹងសមាជិកសមាជិកា មន្ត្រីប្រតិបត្តិ សាខាសរុបចំនួន១៣នាក់ បានអញ្ជើញចូលរួមកិច្ចប្រជុំនិងមានឥស្សរជនឆ្នើមថ្នាក់ជាតិ ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ជាមួយនិងសាខាទាំង២៥ រាជធានី/ខេត្តផងដែរ។



កិច្ចប្រជុំមានបៀបវារៈ១.របាយការណ៍សកម្មភាពឆ្នាំ២០២០និងទិសដៅឆ្នាំ២០២១។ ២.ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ។៣.ចំណុចលេចធ្លោរបស់សាខា និងបញ្ហាប្រឈមផ្សេងៗទៀតផងដែរ៕(ផង់វិន)