About Me

header ads

មន្ត្រីជំនាញកម្ទេចគ្រាប់យុទ្ធភ័ណ្ឌដែលរាវរកឃើញនៅក្នុងមូលដ្ឋានអភិវឌ្ឍន៍ថ្មីតំបន់បឹងជង្រុក ស្រុកម៉ាឡ

(បន្ទាយមានជ័យ)៖ មន្ត្រីជំនាញស៊ីម៉ាក់បានរកឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលនៅសេសសល់ពីសម័យសង្គ្រាមនៅចំណុចមូលដ្ឋានអភិវឌ្ឍន៍ថ្មី បឹងជង្រុក ឃុំទួលពង្រ ស្រុកម៉ាឡៃ ហើយបានកម្ទេចចោលនៅនឹងកន្លែងនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២១នេះក្រោមវត្តមានលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងក្រុមការងារជាច្រើន។


ឯកឧត្តម ប៉ាន់ខែម ប៊ុនថន បានមានប្រសាសន៍ថា បន្ទាប់ពីក្រុមការងារខុទ្ទកាល័យរបស់សម្ដេចតេជោ សហការជាមួយ អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច មន្ត្រីជំនាញ បានដោះស្រាយវិវាទដីធ្លីដ៏រាំរ៉ៃអូសបន្លាយជាង២០ចប់ នៅចំណុចបឹងជង្រុក និង៦៧១ តាមគោលនយោបាយឈ្មះឈ្មះរបស់សម្តេចតេជោ ក្រុមការងារបានបន្តការងារអភិវឌ្ឍន៍បន្តទៀត និងមានចូលរួមពីមន្ត្រីជំនាញស៊ីម៉ាក់ដើម្បីរ៉ាវរកគ្រប់យុទ្ធភ័ណ្ឌមិនផ្ទុះ ដែលនៅសេសសល់ពីសម័យសង្គ្រាម អតីតខ្មែរក្រហម ដើម្បីធានាសុវត្ថភាព សំរាប់ប្រគល់ដីឡូត៍ជូនប្រជាពលរដ្ឋរស់នៅ សាងសង់សាសារៀន ប្រព័ន្ធផ្លូវថ្នល់ មណ្ឌលសុខភាព និងសាងសង់អាគាររដ្ឋបាលជាច្រើនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។




ឯកឧត្តមបញ្ជាក់ថា មកទល់ថ្ងៃទី២៧ មករា ឆ្នាំ២០២១ ក្រុមមន្ត្រីជំនាញស៊ីម៉ាក់រុករកឃើញគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងធ្វើការកំម្ទេចចោលបានចំនួន៥ដងហើយ សរុបចំនួន៣៩គ្រាប់ ក្នុងនោះមានមីន៧គ្រាប់ គ្រប់ផ្លោងចំនួន៣២គ្រប់ មានប្រភេទគ្រាប់កាំភ្លើងត្បាល់ទំហំ82 មីលីម៉ែត្រ គ្រាប់60មីលីម៉ែត្រ គ្រប់100មីលីម៉ែត្រ គ្រាប់ដេកា៧៥ និងគ្រាប់ PNZផងដែរ។ ដែលមន្ត្រីជំនាញបានធ្វើការបោសសំអាតលើផ្ទៃដីសរុប៧២ហិកតានិង៥០០ម៉ែត្រក្រឡា លើផ្ទៃដី៣០៤ហិកតាដែលកំពុងតែអភិវឌ្ឍន៍៕