About Me

header ads

កិច្ចប្រជុំសាមញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖នាព្រឹកថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២០ ឆ្នាំទី២ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ឯក សុវណ្ណភារៈ តំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត  ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរព័ត៌មានខេត្ត លោកប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ/អង្គភាព និងប្រធានការិយាល័យចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។ 




របៀបវរៈ  នៃកិច្ចប្រជុំនេះមាន៖

១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩

២-ពិនិត្យ និងអនុម័តរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមករានិងទិសដៅការងារបន្តប្រចាំខែកុម្ភៈឆ្នាំ២០២១របស់រដ្ឋបាលខេត្ត។ 

៣-ស្តាប់របាយការណ៍ប្រចាំខែមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈឆ្នាំ២០២១របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។

៤-ស្តាប់របាយការណ៍ប្រចាំមករា និងទិសដៅការងារបន្តប្រចាំខែកុម្ភៈ  ឆ្នាំ២០២១របស់គណៈកម្មាធិការលទ្ធកម្មខេត្ត ។

៥-ពិនិត្យ និងអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្ត

៦-ពិនិត្យ និងអនុម័ត បោះឆ្នោតលើការតែងតាំងមន្ត្រីរាជការសាលាខេត្ត ចំនួន០១រូប

៧-សេចក្តីផ្សេងៗ  (កិច្ចប្រជុំសាមញ្ញលើកទី២១ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១)។