About Me

header ads

រថយន្តបុកម៉ូតូបណ្ដាលឲ្យសិស្សប្រុសស្រី៤នាក់ រងរបួសធ្ងន់ស្រាលនៅលើផ្លូវជាតិលេខ៥៧

ខេត្តប៉ៃលិន ÷ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសាររថយន្តមួយគ្រឿងបើកបរចេញពីផ្ទះឆ្លងផ្លូវជាតិលេខ៥៧ មិនប្រយ័ត្ន ក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿង ដែលបើកបរនៅលើដងផ្លូវក្នុងទិសដៅពីកើតទៅលិច រួចម៉ូតូជនរងគ្រោះខាងលើរេចង្កូតទៅគៀរម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលរងរបួសធ្ងន់ពីរនាក់និងស្រាលពីរនាក់ ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៤នាទីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា  ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ករណីនេះ បណ្តាលឲ្យរថយន្តខូចខាតស្រាលផ្នែក រីឯម៉ូតូចំនួន ០២គ្រឿង មួយគ្រឿងខូចខាតធ្ងន់ ធ្ងរ មួយគ្រឿងទៀតខូចខាតស្រាល ។






ចំណែកសមត្ថកិច្ចជំនាញបានឲ្យដឹងថា ÷ ភាគីរថយន្តដែលបើកបរចេញពីផ្ទះឆ្លងផ្លូវនោះមាន ឈ្មោះ ផល ណារី ភេទ ស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មុខរបរ មេផ្ទះ មិនរងរបួស បើកបររថយន្តម៉ាក នីហ្សាន់ណាវ៉ារ៉ា ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ប៉ៃលិន ២B-៨២៨៧ ខូចខាតស្រាលផ្នែកខាងមុខ ។   ចំណែកភាគីជនរងគ្រោះទាំងបួននាក់ ទី១. ឈ្មោះ អ៉ឹង ប៉េងឡុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ ប៉ាហ៉ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាសិស្ស រងរបួសធ្ងន់បាក់ជើងខាងស្ដាំ បើកបរម៉ូតូម៉ាក ហុងដាទ្រីម ស៊េរី២០១៨ ពាក់ស្លាកលេខ បាត់ដំបង ១AC-២១៦៩ ខូចខាតធ្ងន់ ។ទី២. ឈ្មោះ គ្រៀង មួយគីម ភេទ ស្រី អាយុ១៥ឆ្នាំ ជាសិស្ស (របួសធ្ងន់បាក់ជើងខាងឆ្វេង) រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ជនរងគ្រោះទាំងពីរនាក់ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយសារធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តបាត់ដំបង។ ៉រីឯភាគីម្ចាស់ម៉ូតូម្ខាងទៀត ទី៣. ឈ្មោះ ហុក ហុងហាន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្ស របួសស្រាល រស់នៅភូមិស្រង់ ឃុំស្ទឹងកាច់ សាលាក្រៅ  ដោយបើកបរម៉ូតូម៉ាក ហុងដាឌ្រីមស៊េរី ២០១៥ ពណ៌ខ្មៅ  ពាក់ស្លាកលេខ ប៉ៃលិន  ១C-១៦៩៣ ខូចខាតស្រាល។ទី៤. ឈ្មោះ វ៉ាង គង់ហេង ភេទ ប្រុស អាយុ១៧ឆ្នាំ ជាសិស្ស របួសស្រាល រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ ក្រោយពីបានវាស់វែងនគរបាលជំនាញនៃស្នងការខេត្តប៉ៃលិនបានបន្តថា-ករណីនេះក្រោយពីកើតហេតុខាងជំនាញ បានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធីច្បាប់ ៕