About Me

header ads

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និង រថយន្ត តែមិនមានគ្រោះថ្នាក់ដល់មនុស្ស

នៅថ្ងៃទី19 ខែមករា 2021 វេលាម៉ោង 21:00នាទី មានករណីគ្រោះថ្នាក់ចរាចរណ៌  រវាងរថយន្ត និងរថយន្ត នៅចំណុចលើស្ពាន គីហ្ស៊ូណា ស្ថិតក្នុងភូមិទី3 សង្កាត់វាលវង់ ក្រុងកំពង់ចាម ។ ប្រភពពីមន្ត្រីនគរបាល ឲ្យដឹងថា ករណីនេះ បង្កឡើង ដោយរថយន្តម៉ាក អ៉ីនទ័រស៊ីទែន របស់ស្ថានីយ៍ប្រេង តេលា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3B.7137 បើកបរដោយ ឈ្មោះ វ៉ុន ណាទូ ភេទប្រុស អាយុ 35ឆ្នាំ ជាតិខ្មែរ នៅភូមិផ្អាវ ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង ដោយបើកពីកើតទៅលិច ទៅបុករថយន្ត ម៉ាកតាកូម៉ាពីក្រោយ  រថយន្តតាកូមា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ.0165 បើកបរដោយ ឈ្មោះ ចូវ ភូសាន ភេទប្រុស អាយុ 41ឆ្នាំ ជនជាតិចិន ស្នាក់នៅ រោងចក្រក្រុមហ៊ុនឧកញ៉ា ឈនថារីគ្រុប នៅក្នុងភូមិដាកណ្តាល ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រថយន្តតាកូម៉ា ហើយក៏ជ្រុលទៅបុករថយន្តមិនស្គាល់ ក្រោយពេលកើតហេតុរថយន្ត មិនស្គាល់ម៉ាកបើកទៅបាត់ ។




តាមការសន្និដ្ឋាន របស់សមត្ថកិច្ច ករណីនេះ មករថយន្តក្រុមហ៊ុនតេលា បើកបរខ្វះការប្រុងប្រយ័ត្ន និងមានជាតិស្រវឹង 0,26មីលីក្រាម ក្នុង 1លីត្រ ខ្យល់ និងមិនបណ្តាលឲ្យមានរបួសមនុស្សឡើយ តែខូចខាតរថយន្ត 02គ្រឿង ក្នុងនោះ កម្រិតធ្ងន់ 01គ្រឿង។ក្រោយពេលកើតហេតុ ផ្នែកជំនាញបានយកវត្ថុតាង ទាំងពីរ ទៅអធិការដ្ឋាននគរបាល ក្រុងកំពង់ចាម ដើម្បី រង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ ៕