About Me

header ads

អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងចុះពិនិត្យការដាំដុះបន្លែផ្ទះសំណាញ់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង: 

អនុប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងចុះពិនិត្យការដាំដុះបន្លែផ្ទះសំណាញ់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ។ ការចុះពិនិត្យមើលការដាំដុះដំណាំបន្លែនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១  អនុប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង កញ្ញា ហេងគឹមស្រៀងនិងសហការី បានចុះពិនិត្យការដាំដុះបន្លែផ្ទះសំណាញ់នៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី អាជ្ញាធរ ភូមិ ឃុំ ប្រធានសហគមន៍កសិកម្ម និងសមាជិកបណ្ដុំអាជីវកម្មសរុបចំនួន ១១នាក់ ។





ការចុះត្រួតពិនិត្យដំណាំបន្លែនេះគឺក្នុងគោលបំណង៖ ប្តូរម្ចាស់ផ្ទះសំណាញ់ពីឈ្មោះ អឿម សំបូរ ភេទ ប្រុស ដែលជាសមាជិកសហគមន៍កសិកម្ម ដោយហេតុថា ពុំមានកំលាំងពលកម្មគ្រប់គ្រាន់ក្នុងការដាំដុះបន្លែបន្ត បានសម្រេចប្រគល់ផ្ទះសំណាញ់ ដែលមន្ទីរកសិកម្មប្រគល់ឲ្យកាលពីឆ្នាំ២០១៩ ជូនទៅកសិកដាំបន្លែឈ្មោះ វន វីន ភេទ ប្រុស ជាសមាជិកបណ្ដុំអាជីវកម្មនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ វិញ ។ក្នុងនោះផងដែរអនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តកំពង់ឆ្នាំងបានដឹកនាំកម្កាំងបន្តចុះពិនិត្យដំណាំខ្ទឹមយកស្លឹករបស់សមាជិកបណ្ដុំអាជីវកម្ម ភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឃើញថាមានលក្ខណល្អប្រសើរនិងមិនមានសត្វល្អិតស៊ីបំផ្លាញនោះឡើយ  ។ក្នុងនោះផងដែរកសិករក្រោយការដាំដុះរួចមកពេលនេះបានប្រមូលផលបណ្ដើរ និងរៀបចំដីដើម្បីដាក់ដាំបន្ត និងពិនិត្យការខួងអណ្ដូង និងប្រព័ន្ធស្រោចស្រព បាននិងកំពុងដំណើការ បាន៤០ភាគរយផងដែរ ៕