About Me

header ads

សកម្មភាពថតរឿង​ ស្រមោលជីវិត របស់ផលិតកម្ម ជា ឈីម មេឌា

     រឿងស្រមោលជីវិត របស់ផលិតកម្ម​ ជា​ ឈីម មេឌា ដែលដឹកនាំសម្តែងដោយ លោក ស៊ុន​ សន្តោស ជាខ្សែភាពយន្តដែលនឹងផ្សាយតាមរយៈទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។

    លោក ជា ឈីម ចាងហ្វាងផលិតកម្មបានមានប្រសាសន៍ថា៖ រឿងស្រមោលជីវិតនេះថតបានប្រមាណ30% ហើយនឹងគ្រោងផ្សាយក្នុងមិនា ឆ្នាំ២០២១ខាងមុខនេះ។


    ចំពោះតួឯកស្រីគឺ កញ្ញា​ ទេព កញ្ញា ក៏ធ្លាប់ថតជាតួឯកបាន២រឿងមកហើយដែរសំរាប់ TV5 ។ បច្ចុប្បន្ននេះ កញ្ញា ជាប់ថតអោយផលិតកម្មជាច្រើនទៀត។ចំណែកឯ​ លោក ក្រិច ណាខុន ជាតួឯក ប្រុសក្នុងរឿងនេះ ក្រៅពីថតអោយផលិតកម្ម ជា ឈីម លោកក៍ជាប់ថតអោយផលិតកម្មផ្សេងទៀតផងដែរ។

    បើលោកអ្នក​ ចង់ជ្រាប់អំពីសកម្មភាពថតយ៉ាងណានោះ កុំភ្លេចតាមដានទស្សនាកម្មវិធី រឿងរាវក្រៅឆាក របស់ស្ថានីយ៍ទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥។

លោកជាឈីម និង លោក ស៊ុន​ សន្តោស



សកម្មភាពថតរឿង ស្រមោលជីវិត








តួឯកស្រី កញ្ញា ទេព កញ្ញា




    កញ្ញា ពុធ ចាន់ណារត្ន័ ពិធីការិនីកម្មវិធី រឿងរាវក្រៅឆាក