About Me

header ads

អ្នកតំណាងរាស្ត្រមណ្ឌល់កំពង់ឆ្នាំង និងប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំងនិងសហការីចុះសាកសួរសុខទុក្ខនិងនាំអំណោយប្រគល់ជូនកុមារកំព្រា៣នាក់ដែលម្ដាយត្រូវបានឃាតករពុំស្គាល់មុខអារកសម្លាប់

ខេត្តកំពង់ឆ្នាំង :

នៅក្នុងឱកាស ដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខនិងនាំយកអំណោយជូនកុមារកំព្រា 3នាក់ ដែលម្ដាយត្រូវបានជនមិនស្គាល់មុខអារកសម្លាប់កាលពី ពេលថ្មីៗនេះ   លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានផ្ដាំផ្ញើដល់ក្មួយជាកុមារកំព្រា ត្រូវខិតខំពង្រឹងស្មារតី និងយកចិត្តទុកដាក់រៀនសូត្រដើម្បីអនាគតល្អ។ ការចុះសួរសុខទុក្ខនិងនាំអំណោយយកទៅ ផ្ដល់ជូនដល់លំនៅដ្ឋានក្មួយក្មួយក្នុងភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី 27 ខែមករា ឆ្នាំ 2021 ម្សិលមិញ។អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងលោកជំទាវ កែចន្ទ័មុនី បានផ្ដាំផ្ញើដល់ ជីដូននិងជីតា របស់ក្មេងកំព្រាទាំង៣នាក់ ដែលអត់ពីម្ដាយទៅរស់នៅជាមួយ ជីដូនជីតា នេះ ក៍ដូចជាអាជ្ញាធមូលដ្ឋានសូមខិតខំមើលថែរក្សាក្មេងៗ ឱ្យបានល្អនិងទំនុកបម្រុងឲ្យបានរៀនសូត្រយកចំណេះដឹង មិនត្រូវឲ្យបោះបង់ការសិក្សានោះឡើយ ។            



នៅក្នុងឱកាសនោះដែរ លោក ជំទាវ តុងណារី ប្រធានគណៈកម្មការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ និងជាប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ខេត្តកំពង់ឆ្នាំង ក៏បានថ្លែងការចូលរួម រំលែកទុក្ខក្រៀមក្រំ របស់ក្មួយៗ ដែលដែលម្ដាយ ឈ្មោះ អឿន រ៉េន អាយុ 30 ឆ្នាំជាស្ត្រីមេម៉ាយ ត្រូវបានជនពុំស្គាល់មុខសម្លាប់យ៉ាងឃោរឃៅ កាលពីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី 25មករា កន្លងទៅនេះ។ថ្ងៃនេះផងដែរក្នុងនាម សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំងនិងក្រុមការងារសូមនាំយកនូវអំណោយ មកឧបត្ថម្ភដល់ក្មួយក្មួយ មាន ដូចជា អង្ករ 2 បេ មី 1 កេះត្រីខ 1 យួរ ទឹកស៊ីអ៊ីវ 1 យួរ មុង 1 ភួយ 1 និងថវិកាមួយចំនួនទៀតជូនដល់ក្មេងកំព្រាទាំងបីនាក់នេះផងដែរ ។  តាមការបញ្ជាក់របស់លោកមេភូមិ ស្រែ អ៊ុក បានឲ្យដឹងថាក្រោយពីស្ត្រីជាម្ដាយបានស្លាប់ទៅក្មេងកំព្រាទាំងបីនាក់បាន ទៅរស់នៅជាមួយនឹង ជីតាឈ្មោះ អឿន រឿន  នឹងជីដូន ឈ្មោះ ឃឹម ប៊ុន ។គួរំលឹកផងដែរថាស្ត្រីរងគ្រោះឈ្មោះ អឿន រ៉េន អាយុ 30 ឆ្នាំ មានទីលំនៅក្នុងភូមិស្រែអ៊ុក ឃុំ តាំងក្រសាំងស្រុកទឹកផុសខេត្តកំពង់ឆ្នាំងជាស្ត្រីមេម៉ាយមានកូន៣នាក់ ត្រូវបានឃាតកពុំស្គាល់មុខអារកសម្លាប់កាលពីម៉ោង 1 រំលង   អាធ្រាតឈានចូលថ្ងៃទី 25 ខែមករា ឆ្នាំ 2021 ដែលមកដល់ពេលនេះសមត្ថកិច្ចកំពុងតែស្វះស្វែងស្រាវជ្រាវតាមរកចាប់ខ្លួនជនដៃដល់ក្នុងករណីឃាតកម្មព្រោះសមត្ថកិច្ចបានកំណត់មុខសញ្ញារួចហើយ ៕