About Me

header ads

មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវៀងរថយន្តជាមួយនិងម៉ូតូ

ខេត្តកំពង់ឆ្នាំង:

មនុស្ស២នាក់បានរងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវៀងរថយន្តជាមួយនិងម៉ូតូក្នុងស្ថានភាពផ្លូវជាតិលេខ៥កំពង់ស្ថិតក្នុងការស្ថាបនា ។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤និង១៥នាទីថ្ងៃទី២៦មករា២០២១ម្សិលមិញចំណុចលើស្ពានតាងរ៉ាង លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៨ និង ៤៩ ស្ថិតក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។


នៅក្នុងហេតការគ្រោះថ្នាក់ចរាចខាងលើបានកើតឡើង រវាងម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1G 8090 ដែលបើកបរដោយឈ្មោះ សំ ចន្ទ្រា ភេទ ប្រុស  អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ  ខេត្តកំពង់ឆ្នាំង ដោយឡែកអ្នករួមដំណើរឈ្មោះ ឆាន់  សៀវឆាវ  ភេទ ប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា បើកបរម៉ូតូក្នុងពីទិសពីជើងឆ្ពោះទៅទិសខាងត្បូង ។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងទៀតថានៅពេលបើកបរមកដល់ចំណុចខាងលើក៏បានបើកឡើងវ៉ាជែងនិងរថយន្តម៉ាក HINOPROFIA ពណ៌ ស ពាក់ស្លាកលេខ  ភ្នំពេញ 3E 7145  សណ្ដោងរ៉ឺម៉ក ពណ៌ ខៀវចាស់ លឿង ពាក់ស្លាកលេខ កំពង់ស្ពឺ 4A  0464 បើកបរដោយឈ្មោះ ថូ ជិនឡុង  ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិអូរវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូងក្នុងដំណើរស្របទិសគ្នា  ពេលនោះម៉ូតូក៏បានដួលទៅប៉ះនឹងរ៉ឺម៉កខាងឆ្វេង បណ្ដាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់និងស្រាលផងដែត ។

 

អ្នកបើកបរម៉ូតូនិងអ្នករួមដំណើរមិននៅក្នុងហេតុការគ្រោះថ្នាក់ចរាចខាងលើនេះអ្នកបើបរម៉ូតូមិនមានពាក់មួកការពារសុវត្ថិភាពនោះឡើយ ។ ក្នុងករណីគ្រោះថ្នាក់ចរាចខាងលើនេះជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីពេទ្យបង្អែកស្រុកកំពង់ត្រឡាចផងដែរ ។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះធ្វើការប្រមូលយកវត្ថុតាងយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីដោះស្រាយបន្តទៅតាមនីតិវិធីផងដែរ ៕