About Me

header ads

សង្ស័យស្រវឹងស្រាបើករថយន្តធ្លាក់ផ្លូវហោះទៅបុកស្លាកប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងរបស់អ្នកទៀតសង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿងបោះពួយក្នុងល្បឿនធ្លាក់ផ្លូវហោះទៅបុកបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរថយន្តក្រឡាប់មួយឃុំខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួស។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១៧ នៅខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោរាជធានីភ្នំពេញ។




តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តម៉ាក ហាយលេនឌ័រ មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AH-4531 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង ៣០ ម៉ែត្ររួចហោះទៅបុកនឹងបង្គូលស្លាកប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺត បណ្ដាលទ្រេតបង្គូលប៉ាណូរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខស្ទើរទាំងស្រុង។ តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្ករឲ្យនណារម្នាក់រងរបួសនោះ ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ។ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕