About Me

header ads

សមត្ថកិច្ននគរបាលក្រុងស្វាយរៀងឃាត់ខ្លួនក្មេងទំនើងទាំង៥នាក់សាកសួរពាក់ពន្ធ័ជិះម៉ូតូដេញវាយគ្នាផ្អើលអ្នកធ្វើដំណើរតាមដងផ្លូវ

ខេត្តស្វាយរៀង៖កម្លាំំងសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឃាត់ខ្លួនក្មេងទំនើង៥នាក់មកសាកសួរបន្ទាប់ពីទទួលបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធក្មេងទំនើងចំនួន០២ក្រុមបានជិះម៉ូតូដេញវាយគ្នា នៅត្រង់ចំណុចរង្វង់គោបួនផ្អើលអ្នកធ្វើដំណើរឆ្លងកាត់។ករណីដេញវាយគ្នានេះបានកើតឡើងនៅត្រង់ចំណុចរង្វង់គោបួនតាមបណ្ដោយផ្លូវជាតិលេខ០១ វេលាម៉ោង៣និង​៣០​នាទី​រសៀលថ្ងៃព្រហស្បតិ៍ ១៥កើត ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅក្រុងស្វាយរៀង។




បើយោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានអោយដឹងថា៖ក្រុមក្មេងទំនើងមានឈ្មោះ រ.វ.ស.ភ ភេទប្រុស អាយុ១៥ឆ្នាំមុខរបរសិស្ស រស់នៅភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង។ទិ២.ឈ្មោះ ហ.ស.វ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។ទី៣មានឈ្មោះ ស.ស.ហ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ។ ទី៤.ឈ្មោះ ជ.គ.ល ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។និង៥.ឈ្មោះ ស.ខ.វ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិគយត្របែក សង្កាត់គយត្របែក​ ក្រុងស្វាយរៀង ។សមត្ថកិច្ចបានបញ្ជាក់ថាក្រោយពីទទួលបានបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្មេងទំនើងចំនួន០២ក្រុមបានជិះម៉ូតូដេញវាយគ្នា នៅត្រង់ចំណុចរង្វង់គោបួន លើបណ្ដោយផ្លូវជាតិលេខ០១ វេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៨ខែមករាឆ្នាំ២០២១ ភ្លាមៗ លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចុះបង្រ្កាបក្មេងទំនើងទាំង៥នាក់និងដកហូតវត្ថុតាងរួមមាន: ចាពៀមកាស៊ូចំនួន០២ ទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូចំនួន​០២​គ្រឿង ដំបងឈើចំនួន០១ និងសម្ភារៈមួយចំនួន ។បច្ចុប្បន្នក្មេងទំនើងទាំង០៥នាក់សមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីសាកសួរបន្តតាមច្បាប់។