About Me

header ads

ស្ត្រីខ្មែរឥស្លាមម្នាក់តូចចិត្តនិងជម្ងឺប្រចាំកាយទាំងប្តីប្រពន្ធបានសម្រាច់ចិត្តចងកសម្លាប់ខ្លួនឯងតែម្តង

ខេត្តកំពង់ឆ្នាំង:

ស្ត្រីខ្មែរឥស្លាមម្នាក់តូចចិត្តនិងជម្ងឺប្រចាំកាយទាំងប្តីប្រពន្ធបានសម្រាច់ចិត្តចងកសម្លាប់ខ្លួនឯងតែម្តង ។ ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅ ចន្លោះម៉ោង១២និង០០នាទីដល់ម៉ោង០៥និង០០នាទី ទាបភ្លឺឈានចូលថ្ងៃទី២៧មករា២០២១ នៅចំណុចផ្ទះជនរងគ្រោះឈ្មោះ ទាំ ប៉ែន ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរឥស្លាម ដែលស្ថិតនៅក្នុងភូមិស្វាយផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថា ពិតជាមានករណីធ្វើអត្តឃាតដោយចងក សម្លាប់ខ្លួនឯងពិតប្រាកដ៍មែន ដោយជនរងគ្រោះខាងលើ បានយកខ្សែអង្រឹង ពណ៌ ត្រីអុី ប្រវែង០៤ម៉ែត្រ ចងកភ្ជាប់នឹងសំយ៉ាបផ្ទះរហូតដល់ម៉ោង០៥និង០០នាទីភ្លឺ កូនប្រុសឈ្មោះឡឹប សាន់ អាយុ ១៨ឆ្នាំ បានភ្ញាក់ពីដេកមកឃេីញម្តាយរបស់ខ្លួនបានចងកសម្លាប់ខ្លួនឯងបាត់ទៅហើយ។សមត្ថកិច្ចនគបាលមូលដ្ឋានបានបញ្ជាក់អោយដឹងពី មូលហេតុថាដោយសារជនរងគ្រោះមានជំងឺផ្លូវចិត្តហើយប្ដីរបស់ស្ត្រីរងគ្រោះខាងលើក៏មានមានជម្ងឺប្រចាំកាយដូចគ្នាផងដែរ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ ដោយបានធ្វើការពិនិត្យស្រាវជ្រាវនិងធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះខាងលើពិតជាបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។បច្ចុប្បន៍សាកសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕