About Me

header ads

អាសូណាស់បុរសម្នាក់មានជំងឺស្កន់ជ្រូកសំណាងអាក្រក់ជំងឺរើប្រកាច់ធ្លាក់ ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបង: បុរសវ័យ 48 ឆ្នាំដោយមានជំងឺស្កន់ជ្រូកនិងមានជម្ងឺស្ពឹកជើងបានធ្លាក់ចូលស្រះ ទឹកក្នុងដីខ្លួន ឯងលង់ស្លាប់យ៉ាងអាណោច អាធម៌ ហេតុការប្រទះឃើ ញសាកសពកើត ឡើងនៅវេលាម៉ោង ១៣:៥០នាទីថ្ងៃទី ២៦ខែមករាឆ្នាំ ២០២១នៅចំណុចក្រុមទី០៤ ភូមិតាសី ឃុំតាម៉ឺនស្រុកថ្មគោ លខេត្តបាត់ដំបង។ករណីលង់ទឹកប ណ្តាលឱ្យស្លាប់សព ឈ្មោះ សឺង ចិត្រា ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិតាសីឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។ 



បើយោងតាមការបំភ្លឺ ពីឈ្មោះ ចែម គន្ធា ភេទស្រីអាយុ៣៣ឆ្នាំ រស់ នៅភូមិតាសី ឃុំតាម៉ឺន បានបញ្ចាក់ថា:នៅថ្ងៃទី២៦ខែ មករា២០២១ វេលាម៉ោងប្រហែល ១២:០០នាទី ខ្លួនបានចុះទៅដងទឹកអោយគោផឹកនៅ ក្នុងស្រះ ក្នុងដីរបស់ឈ្មោះសឹម ចិត្រា  ស្រាប់តែឃើញសពឈ្មោះសឺង ចិត្រា ភេទបុស  បានផុសឡើងលើផ្ទៃទឹកនៅ កន្លែងជ្រៅ ដោយ ខ្លួនមិនចេះហែល ទឹក ក៏រត់ទៅអោយអ្នកជិតខាងជួយស្រង់ ក្រោយមកពេលមកដល់ស្រះ ទឹកវិញស្រាប់តែបាត់ឈ្មោះសឺង ចិត្រា រួចក៏អោយគេចេះហែលទឹកចុះរាវរកានប្រទះឃើញនៅក្នុងស្រះ ហើយស្រង់មកលើគោក តែឈ្មោះសឺង ចិត្រា បានស្លាប់បាត់ទៅហើយ។        -សូមបញ្ជាក់ថាឈ្មោះសឺង ចត្រា មានជំងឺស្គន់ជ្រូក និងមានជំងឺស្ពឹកជើង។ តាមកាសន្និដ្ឋានរបស់សមត្ថកិច្ចថាស្លាប់ដោយលង់ ទឹក(ថប់ដង្ហើម)។ ដោយមូលហេតុ សពមានជំងឺស្គន់ជ្រូក។ +ជំនាញបានប្រគល់សាកសពអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។