About Me

header ads

ពិធីបិទការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០

អញ្ជើញចូលរួមពិធីបិតការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ រួមមាន ឯកឧត្តម តែម មុឺន ប្រធានសហពន្ធ័ប្រដាល់គុនខ្មែរ ឯកឧត្តម ម៉ិល កាដូ តំណាងក្រសួងអប់រំយុវជន និងកីឡា លោក ហួង តារាមុនី អគ្គនាយកស្ថានីយ៍កងយោធពលខេមរភូមិន្ទ ។បន្ទាប់ពីឆ្លងកាត់ការប្រកួតអស់រយៈពេល៥ថ្ងៃកន្លងមក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ គណកម្មាការបានជ្រើសរើសបានជើងឯកប្រចាំឆ្នាំ២០២០នេះចំនួន៩នាក់។

តាមរបាយការណ៍ ឯកឧត្តម និន ភារម្យ បានអោយដឹងថាចំណាត់ថ្នាក់លេខ១ បានទៅលើ ក្រសួងការពារជាតិ លេខ២ បានទៅលើក្រសួងមហាផ្ទៃ លេខ៣ បានទៅលើខេត្ត ស្វាយរៀង។

ឯកឧត្តម តែម មុឺន ប្រធានសហពន្ធ័ប្រដាល់គុនខ្មែរបានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Cellcard និង TV5បានចូលរួមឧបត្ថម្ភ និងផ្សាយផ្ទាល់ និងគណកម្មាធិការព្រមទាំងកីឡាករទាំងអស់បានខិតខំអនុវត្តន៍បទបញ្ជាក្នុងឪកាសការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រមុខរាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបាននាំសន្តិភាពជូនជាតិមាតុភូមិទាំងមូល។






ពិធីប្រគល់រង្វាន់ជ័យលាភីជូនចំពោះកីឡាករ លេខ១ ដល់លេខ៣