About Me

header ads

រថយន្តស៊េរីទំនើបម៉ាកផចបុកគ្នាជាមួយរថយន្តព្រូសត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងបុកគ្នាជាមួយរថយន្តព្រូសត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០១និង ៤០ នាទីយប់ទៀតចូលថ្ងៃទី ២៩ ខែមករាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៧ កែងផ្លូវ ៣៣៥ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។



តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BB-5005ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៦៦ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនបានជ្រុលទៅបុកជាមួយរថយន្ត តូយូតា ព្រូសមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2AX-0124ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៣៥ទិសដៅពីកើតទៅលិច ចំពីចំហៀងរថយន្តព្រូសផ្នែកខាងស្ដាំពេញទំហឹងបណ្ដាលឲ្យរថយន្តព្រូសកន្ទុយខាងក្រោយផ្នែកខាងឆ្វេងបោកនិងបង្គោលភ្លើងថ្មពេញទំហឹងធ្វើឲ្យខូចខាតយ៉ាងដំណំទាំងសងខាង ចំណែករថយន្តផចខូចខាតខាងមុខយ៉ាងដំណំ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នានៅពីក្រោយ៕