About Me

header ads

ជិះម៉ូតូធុនធំលឿនពេកជ្រុលទៅបុករបាំងថ្មហោះបោកក្បាលនឹងបង្គោលភ្លើងស្លាប់ភ្លាមៗនិងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ បុរសម្នាក់បានបែកក្បាលធ្លាយខួរស្លាប់គួរឲ្យអាណោចអធ័មនិងម្នាក់ទៀតរងរបួសធ្ងន់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់នេះកើតឡើងកាលវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ ចំណុចជិតស្តុបទំនប់ទឹក ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ សពជនរងគ្រោះមានឈ្មោះ ឃុន អ៊ុន ភេទប្រុសអាយុ២០ឆ្នាំជាង មុខរបជួសជុលកង់បីឥណ្ឌា ស្នាក់នៅម្ដុំផ្សារសឡា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យមានស្រុកកំណើតស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ អ្នកជិះខាងក្រោយ និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។



តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូធុនយក្យមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FH  6696 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿនខណៈមកដល់ចំណុចកើតហេតុខាងលើដោយស្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យអ្នកជិះខាងមុខហោះទៅបោកនិងបង្គោលភ្លើងបែកក្បាលធ្លាយខួរស្លាប់មួយរំពេចនិងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះតែអកុសល់បានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយត្រូវបានរថយន្តដឹកត្រលប់មកចំណុចកើតហេតុវិញ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌចុះមកធ្វើកំណត់ហេតុនិងទាក់ទងរកក្រុមគ្រួសារយកទៅធ្វើបុណ្យរៀងៗខ្លួនតាមប្រពៃណី។ ដោយឡែកម៉ូតូរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរងចាំសាច់ញ្ញាតិយកឯកសារមកនិងប្រគល់ជូនវិញ។