ស្ត្រីមានជម្ងឺទឹកនោមប្រៃម្នាក់ ដើរហាលក្តៅខ្យល់គរដួលផ្កាប់មុខស្លាប់

បាត់ដំបង: យោងតាមសេចក្តីរាយការណ៌របស់នគរបាលនៃអធិការដ្ឋានស្រុកថ្មគោលនៅថ្ងៃទី ២៨ខែមករាឆ្នាំ ២០២១(ពេលព្រឹក)បញ្ចាក់ថា:កាលថ្ងៃ ទី២៧ខែមករាឆ្នាំ ២០២១វេលាម៉ោង១៦: ៤០នាទីនៅចំណុចក្រុមទី២៣ភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងមានករណីះមនុស្សស្លាប់ដោយខ្យល់គរចំនួន ០១នាក់ ស្រី សាកសពឈ្មោះ នៅ សាវិន ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ 


បើយោងតាមការបំភ្លឺ ឈ្មោះរៀម រឿន ភេទប្រុសអាយុ ៥៣ឆ្នាំ(ប្ដី) រស់នៅភូមិឃុំជាមួយ បានឲ្យដឹងថានៅថ្ងៃទី ២៧-០១-២០២១ វេលាម៉ោងប្រហែល  ១៧:០០នាទី ខ្លួនកំពុងរត់ម៉ូតូឌុប ស្រាប់តែអ្នកជិត ខាងទូរសព្ទ័ប្រាប់ថាប្រពន្ធខ្លួនបានស្លាប់ហើយនៅក្រោមដើមពុទ្រា ភ្លាមនោះខ្លួនបានមកដល់ក៏ឃើញប្រពន្ធឈ្មោះនៅ សាវិន បានស្លាប់បាត់ទៅហើយ ។ 


លោក រៀម រឿនបញ្ជាក់បន្ថែមថា: ប្រពន្ធខ្លួនធ្លាប់លើសឈាមនិងជម្ងឺទឹកនោមប្រៃ ហើយដេកមិនសូវ លក់ស្រួល២-៣ថ្ងៃមកហើយ។ 


តាមការសន្និដ្ឋាននគរបាលជំនាញថា: ជនរងគ្រោះស្លាប់ដោយខ្យល់គរ។ មូលហេតុ សពធ្លាប់លើសឈាម។ជំនាញបានប្រគល់សាកសពអោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។ 




គឹមសាន្នី