About Me

header ads

អភិបាលខេត្តប៉ៃលិនជម្រុញដល់មន្ត្រីមូលដ្ឋានឱ្យបម្រើសេវាជូនប្រជាពលរដ្ឋរបស់ខ្លួនឱ្យទាន់ពេលវេលា

ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិតបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះថា ៖ ការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ មិនអាចខ្វះមន្ត្រីនៅក្នុងមូលដ្ឋានបានឡើយ ។ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនបានឱ្យដឹងដូចនេះនៅពិធីអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រធានក្រុមប្រឹក្សា ក្រុង~ស្រុក អភិបាលក្រុង~ស្រុក ក្រុមប្រឹក្សាឃុ~សង្កាត់ មេឃុំ~ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ~សង្កាត់ និងមេភូមិ អនុភូមិ ទាំង៨ឃុំ~សង្កាត់ក្នុងខេត្តប៉ៃលិន ។ក្នុងឱកាសនោះដែរ លោកជំទាវ អភិបាលខេត្ត ក៍បាន នាំបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនសមាជិក សមាជិកាក្នុងអង្គពិធីផងដែរ ។ លោកជំទាវបណ្ឌិតបញ្ជាក់ថា ៖ ជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខយាយតាពូមីងបងប្អូន តាមរយៈការលើកទឹកចិត្ត ការបង្កើនប្រាក់ខែ និងផ្តល់ជាស្បៀង សម្លៀកបំពាក់ តាមរយៈលោកជំទាវអភិបាលខេត្តជារឿយៗផងដែរ ។





លោកជំទាវ ក៍បានស្នើសុំអោយអាជ្ញាធរមូលដ្ឋានចាប់ពី ក្រុង ស្រុក ភូមិ ឃុំ ត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលដ្ឋអោយបានលឿន និងមានប្រសិទ្ធភាព កុំប្រកាន់បក្សពួក សាច់ញាតិ បងប្អូន ។ លើសពីនេះ ត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យភូមិឃុំ អោយស្រស់ស្អាត គ្មានសម្រាម ដើម្បីរក្សាសោភ័ណភាព ទាក់ទាញចំពោះភ្ញៀវទេសចរជាតិ អន្តរជាតិ និងចូលរួមផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩ ចូលក្នុងសហគមន៍ ។ ម្យ៉ាងវិញទៀត ត្រូវរាយការណ៍ជាបន្ទាន់ បើមានពលករចំណាកស្រុកមកពីប្រទេសថៃ ចូលមកក្នុងភូមិ ។លោកជំទាវ ក៍នឹងបន្ថែមពីលើនេះ ដោយប្រកាសផ្តល់រង្វាន់ដល់ក្រុង ស្រុក ភូមិណា ដែលមានស្នាដៃល្អក្នុងការរៀបចំសោភ័ណភាពបានល្អ ស្រស់បំព្រង ធ្វើអោយមហាជនមានការគាំទ្រច្រើន ។ទន្ទឹមនឹងនេះ ដើម្បីជាការលើកទឹកចិត្តលោកជំទាវ ក៍បានផ្តល់ជាថវិកា និងអាវរងាម្នាក់មួយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អុី ឈាន ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិនម្នាក់១ផងដែរ ៕