About Me

header ads

នគរបាលខេត្តកំពង់ចាមចាប់ខ្លួនក្រុមចែកចាយ និងប្រើប្រាស់គ្រឿងញៀន៨នាក់ និង ដកហូតបានថ្នាំ៨៤កញ្ចប់

កំពង់ចាម៖ កម្លាំងនគរបាលខេត្តកំពង់ចាម បានបើកប្រតិបត្តិការបង្ក្រាបករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចាប់ខ្លួនបានជនសង្ស័យចំនួន០៨នាក់ជាបន្ដបន្ទាប់ នៅស្រុកព្រៃឈរ, កំពង់សៀម និងក្រុងកំពង់ចាម នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយដកហូតបានថ្នាំញៀន ចំនួន៨៤កញ្ចប់។ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះថា ការបង្ក្រាបនេះ ធ្វើឡើងក្រោមការសម្របសម្រួលពី លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ ដឹកនាំកំលាំងដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត ជាអ្នកដឹកនាំ ដោយប្រើវិធានញុះញង់។





បើតាមលោកឧត្តមសេនីយ៍ស្នងការ ជាលទ្ធផលនៃប្រតិបត្តិការកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកព្រៃឈរ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់។ក្នុងនោះកម្លាំងជំនាញដកហូតបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សជាគ្រឿងញៀន ចំនួន៨៤កញ្ចប់ (ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿង និងរថយន្តធំ ចំនួន០២គ្រឿង។ ក្រោយឃាត់ខ្លួនបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ដតាមនិតិវិធី៕