About Me

header ads

រថយន្ត 03គ្រឿង ប៉ះទង្គិចគ្នា ក្នុងទិសដៅបញ្រ្ចាស់គ្នា តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ ដល់ជីវិតមនុស្ស

ខេត្តកំពង់ចាមៈ តាមសេចក្ដីរាយការណ៍ របស់ អូត ឈាងលី អភិបាល ស្រុកជើងព្រៃ ឲ្យដឹងថា នៅថ្ងៃទី13 ខែមករា ឆ្នាំ2021 វេលាម៉ោង9,00នាទី នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើផ្លូវជាតិលេខ6 ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ 76-77 ក្នុងភូមិសង្កែពង ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យខូតខាត រថយន្ត 03គ្រឿង ។ប្រភព បញ្ជាក់ថា ហេតុការណ៍នេះ បង្កឡើង ដោយរថយន្តម៉ាកធុនត្រា(TUNDRA) ពណ៌ស គ្មានស្លាកលេខ អ្នកបើកបរមិនស្គាល់អត្តសញាណ បើកពីត្បូង ទៅជើងប៉ះទង្គិច ជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ ស្លាកលេខ ព្រះសីហនុ 3A.6542 បើកបរដោយ ឈ្មោះ ហួន សំណាង ភេទប្រុស អាយុ 26ឆ្នាំ មានទីលំនៅៗភូមិព្រៃខ្មែរ ឃុំរលាផ្អៀ ស្រុករលាផ្អៀ ខេត្តកំពង់ឆ្នាំង ក្នុងទិសដៅបើកបញ្ច្រាស់ទិសគ្នា ។ 



បន្ទាប់ពីនោះ ក៏មានរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A.1158 បើកបរដោយ ឈ្មោះ ចន ណារ៉ា ភេទប្រុស អាយុ 22ឆ្នាំ មានទីទីលំនៅៗភូមិខ្ទួយ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកពីត្បូង ទៅជើងបុករថយន្តម៉ាកTUNDRA ពីក្រោយ បន្តទៀត ។ ករណីគ្រោះថ្នាក់នេះ បណ្តាលឲ្យខូចរថយន្ត 03គ្រឿង ក្នុងកម្រិតស្រាល និងមិនបង្កឲ្យមនុស្ស រងរបួសឡើយ ។បច្ចុប្បន្ន វត្ថុតាង រថយន្តទាំង 03គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកជើងព្រៃ ដើម្បី រង់ចាំម្ចាស់មកដោះស្រាយ  ៕