About Me

header ads

កុំភ្លេចមកទទួលកាដូដ៏ភ្ញាក់ផ្អើលពីសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក្នុងឱកាសបុណ្យណូអែលឆ្នាំនេះ

សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា មានសេចក្តីសោមនស្សរីករាយក្នុងការបើកបង្ហាញជូនឱ្យលោកអ្នកបានស្គាល់ពីទម្រង់នៃការបញ្ជារកុម្មង់ទិញតាមប្រព័ន្ធអនឡាញថ្មីមួយសម្រាប់ឡាបូទិក។ ឡាបូទិក (La Boutique) គឺជាប្រេននៃឈ្មោះគេហទំព័របង្កើតថ្មីរបស់សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ដែលប្រមូលផ្តុំនូវច្រើនជម្រើសសម្រាប់អតិថិជន។ ការបញ្ជារទិញតាមអ៊ីនធើណែត គឺជាមធ្យោបាយមួយដ៏ល្អបំផុតដើម្បីសាងភាពភ្ញាក់ផ្អើលមួយដល់មនុស្សជាទីស្រលាញ់របស់អ្នក ជាមួយនឹងប័ណ្ណរង្វាន់ (Voucher) ដែលមានផ្តល់ជូនពួកគេ ដូចជា ការស្នាក់នៅសណ្ឋាគារបែបឯកជន (ផ្តាច់មុខ) ព្រមនឹងបទពិសោធន៍នៃការទទួលទានអាហារដ៏ឈ្ងុយឆ្ញាញ់។ វាជាកាដូដែលលោកអ្នកអាចទូទាត់បាននៅក្នុងសណ្ឋាគារដោយផ្ទាល់។ 



សូហ្វីតែលភ្នំពេញភូគីត្រា ក៏បានបង្ហាញពីការប្រឹងប្រែងក្នុងការចូលរួមអនុវត្តវិធានការអនាម័យយ៉ាងតឹងរឹងដើម្បីការពារពីការរីករាលដាលនៃជំងឺកូវីដ១៩។ ទទួលបានបទពិសោធន៍ដ៏អស្ចារ្យពីសណ្ឋាគារលំដាប់ផ្កាយ ៥ ក្នុងរាជធានីភ្នំពេញ ដោយគ្រាន់តែចូលទៅកាន់ការបញ្ជារកុម្មង់លើប្រព័ន្ធអនឡាញសម្រាប់ឡាបូទិក ពីគេដ្ឋានរបស់លោកអ្នកតែប៉ុណ្ណោះ។ ទទួលយកនូវកាដូថ្ងៃបុណ្យគ្រីស្តម៉ាសពីសូហ្វីតែលអនឡាញបូទិក៖ ដើម្បីបង្កើតឱកាសពិសេសនៃការបើកដំណើរការឡាបូទិកជាផ្លូវការ សណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា ក៏មានផ្តល់ជូននូវកិច្ចព្រមព្រៀងដ៏អស្ចារ្យសម្រាប់អតិថិជនផងដែរ។ សណ្ឋាគារផ្តល់ជូននូវ ២៥ បន្ទប់ ដែលមានតម្លៃក្នុងមួយបន្ទប់ត្រឹម ២៥ ដុល្លារ ប៉ុណ្ណោះ សម្រាប់តែការស្នាក់នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។

សម្រាប់ប័ណ្ណរង្វាន់ នឹងត្រូវបានដាក់លក់នៅថ្ងៃចន្ទទី ២១ ខែធ្នូឆ្នាំ ២០២០ ចាប់ពីម៉ោង ១១ ព្រឹកតទៅ។ កុំភ្លេចមកទទួលកាដូដ៏អស្ចារ្យនេះមុនគេពីសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា!! ព័ត៌មានបន្ថែមអំពីឡាបូទិក និងការទទួលនូវកាដូប័ណ្ណរង្វាន់នេះ  (Voucher) សូមចូលទៅកាន់គេហទំព័រ https://my.sofitel-phnompenh-phokeethra.com/