About Me

header ads

ត្រីត្រូវហើយសម្រាប់ធ្វើប្រហុក.ផ្អកនិងត្រីឆ្អើរចាប់ផ្តើមត្រូវហើយតែតម្លៃចុះថោកបន្តិចហើយ

ខេត្តកំពង់ឆ្នាំង:

ត្រីសម្រាប់ធ្វើប្រហុកផ្អកនិងត្រីឆ្អើរចាប់ផ្ដើមត្រូវហើយតម្លៃក៍រៀងថោកបន្តិផងដែរខណះដែលប្រជាពលរដ្ឋប្រសាត់មងត្រូវ ។ប្រជាពលរដ្ឋដែលនៅស្រុកឆ្ងាយៗពីទន្លេស្រុកទឹកផុសនិងខាងកំស្ពឺដែលតែងតែនាំក្រុមគ្រួសារបងប្អូនក៍ដូចជាអ្នកភូមិស្រុកចុះមកធ្វើប្រហុកនិងផ្អកបាននិយាយអោយដឹងនៅថ្ងៃទី២១ធ្នូ២០២០ថាឆ្នាំនេះក៍ដូចជាឆ្នាំមុនៗដែរពួកគាត់បានមកជាក្រុមតាមរថយន្ត ខ្លះទៀតមកតាមគោយន្ត និងខ្លះទៀតតាមម៉ូតូចុះមកធ្វើប្រហុកផ្អកនៅកំពង់ប្រសាទក្នុងខេត្តកំពង់ឆ្នាំង ។គាត់បានបញ្ជាក់អោយដឹងទៀតថាថ្ងៃនេះគាត់ទិញបានខ្លះៗហើយតែស្ថានភាពត្រីប្រសាត់មងនៅថ្លៃបន្តិចដោយមួយគីឡូពី៣៥០០រៀល៥០០០រៀលដោយឡែកត្រីសម្រាប់ធ្វើផ្អកតម្លៃ៧០០០រៀលទៅ១៥០០០រៀល  ។គាត់បានអោយដឹងទៀតថាបើត្រីរៀងថោកជាងនេះបន្តិចគាត់អាចទិញធ្វើប្រហុកនិងផ្អកបានច្រើនដើម្បីសម្រាប់ត្រៀមទុកធ្វើស្រែនៅរដូវវស្សាខាងមុខ។




ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបាននិយាយឱ្យដឹងតាមទូរស័ព្ទនៅវេលាម៉ោង៩និង៥៩នាទីថ្ងៃទី ២១ធ្នូ២០២០នេះថាបើតាមការពិនិត្យនៅថ្ងៃនេះសកម្មភាពដោយឧបករណ៍មងបណ្តែតដោយប្រជាពលរដ្ឋស្ថានភាពត្រីត្រូវព្រោះដលើខ្នើតហើយតម្លៃក៏រៀងនៅថ្លៃបន្តិចផងដែរតែបើត្រឹមថ្ងៃទី២២ទៅ២៣ខាងមុខនេះត្រីអាចនិងត្រូវខ្លាំងហើយតម្លៃក៏ថោកដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋដែលនៅផ្នែកខាងចុះមកធ្វើប្រហុកផ្អកបានច្រើនដើម្បីត្រៀមទុកសម្រាប់រដូវធ្វើស្រូវវស្សាខាងមុខផងដែរ ។ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលនៅស្រុកលើឆ្ងាយៗសូមមេត្តារួសរាន់ចុះមកធ្វើប្រហុកផ្អកឲ្យបានទាន់ពេលវេលាខណះត្រីចាប់ផ្តើមត្រូវហើយនៅថ្ងៃនេះផងដែរ៕