About Me

header ads

ជនសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មទៅលើស្ត្រីម្នាក់នៅក្នុងឃុំឆ្នុកទ្រូត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថកុំពង់បន្តធ្វើការស្រាវជ្រាវ

ខេត្តកំពង់ឆ្នាំង :

ជនសង្ស័យ២នាក់ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនជាប់ពាក់ព័ន្ធករណីឃាតកម្មទៅលើក្មេងស្រីសិស្សសាលាម្នាក់នៅក្នុងឃុំឆ្នុកទ្រូត្រូវបានធ្វើការឃាតខ្លួនសមត្ថកិច្ចកម្លាំងកងរាជអាវុធហត្ថខេត្តនិងកម្លាំងស្នងការនគបាលខេត្តកំពង់បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ដើម្បីបំបែកសុំណុំរឿងមួយនេះផងដែរ ។ជនសង្ស័យ២ដែលសមត្ថកិច្ចឃាត់ខ្លួនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មក្មេងស្រីសិស្សសាលាម្នាក់ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួនបាននៅវេលាម៉ោង ៥និង:៣០ នាទី តាំងពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវថ្មី ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កម្លាំងកងរាជអាវុធហត្ថខេត្តដែល ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពី ឯកឧត្តម អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។


មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកវរសេនីយ៍ទោ ហង្សសុជាតិ បានអោយដឹងតាមរយះទូរស័ព្ទនៅវេលាម៉ោង 3:45 ថ្ងៃទី 6 ធ្នូ 2020 កន្លងទៅនេះថាកម្លាំងរបស់លោកពិតជាបានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន ០២ នាក់បណ្ដោះអាសន្នដែលជាប់ពាក់ពន្ធ័ករណីឃាតកម្មនេះមាន១-ឈ្មោះ កាន់ ឈុនឡេង ភេទប្រុស អាយុ ៣៦ ឆ្នាំ ទីលំនៅភូមិកំពង់ថ្គោល ឃុំផ្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ២-ឈ្មោះ លន សុខឡូត ភេទប្រុស អាយុ ២២ ឆ្នាំ ទីលំនៅភូមិផាត់សណ្តាយ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់សង្ស័យ ពាក់ព័ន្ធនិងករណីឃាតកម្ម កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ ។នៅក្នុងកិច្ចប្រតិបត្តិការបន្ទាន់ខាងលើនេះសមត្ថកិច្ចអាវុតហត្ថខេត្តកំពង់ឆ្នាំងបានដកហូតវត្ថុតាងរួមមាន :ទូរស័ព្ទ ០២ គ្រឿងផងដែរ ។


បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួម និងវត្ថុតាងទូរសព្ទដៃ២គ្រឿង ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថកុំពង់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីផងដែរ។ព្រះរាជអាជ្ញាអមសាលាតំខេត្តកំពង់ឆ្នាំងលោក អ៉ិតសុធា បានអោយដឹងនៅវេលាម៉ោង៣និង២នាទីថ្ងៃទី៧ធ្នូ២០២០នេះថាជនសង្សយ័២នាក់ខាងលើដែលសមត្ថកិច្ចកងរាជខេត្តធ្វើការឃាត់ខ្លួនរហូតមកដល់ពេលនេះមិនមានអ្វីដែលរកឃើញថាជាប់ពាក់ពន្ធនិងករណីឃាតកម្មនោះឡើយហើយលោកនិងអាចអោយត្រឡប់ទៅមូលដ្ឋានវិញផងដែរ ។មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោកវរសេនីយ៍ទោ ហង្សសុជាតិ បានអោយដឹងតាមរយះទូរសព្ទនៅវេលាម៉ោង៣និង២៦នាទីថ្ងៃទី៧ធ្នូ2020ពាក់ព័ន្ធនឹងរឿងករណីឃាតកម្មទៅលើក្មេងស្រីដែលជាសិស្សសាលាកន្លងទៅនេះសមត្ថកិច្ចរបស់លោកកំពុងតែបើកការស្រាវជ្រាវដើម្បីស្វែងរកមុខសញ្ញាជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។ដោយឡែកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី ប៉ុលវុទ្ធី បានឲ្យដឹងតាមទូរស័ព្ទនៅវេលាម៉ោង 3 នឹង 24នាទី ថ្ងៃទី 7ធ្នូ 2020នេះថាមកដល់ពេលនេះកម្លាំងរបស់លោកក៏កំពុងតែបើកការស្រាវជ្រាវបម្តដូចគ្នាដើម្បីស្វែងរកជនដៃដល់ក្នុងករណីឃាតកម្មខាងលើនេះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ ។


សូមបញ្ជាក់ផងដែរថាករណីឃាតកម្មកន្លងទៅនេះបានកើតឡើងនៅថ្ងៃទី 3 ធ្នូរ2020 ដែលក្មេងស្រីរងគ្រោះជាសិស្សាសាលាមានឈ្មោះ ឡាំរដ្ឋា ភេទស្រីអាយុ 20 ឆ្នាំរស់នៅក្នុងភូមិអ្នកតាតាំង.ឃុំឆ្នុកទ្រូ.ស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្ដែតទឹកក្រោយពីបាត់ខ្លួនពេញមួយយប់កន្លងមក ៕