About Me

header ads

ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសលគ្រាដែលឆ្លងចរន្តអគ្គីសនីនៅពេលយប់

ខេត្តកំពង់ឆ្នាំង: ផ្ទះរបស់ប្រជាពលរដ្ឋមួយខ្នងត្រូវបានអគ្គីភ័យឆាបឆេះអស់គ្មានសលគ្រាដែលឆ្លងចរន្តអគ្គីសនីនៅពេលយប់


ហេតុការណ៍ភ្ញាក់ផ្អើលទាំងយប់នេះបានកើតឡើងនៅវេលាម៉ោង 11 និង 00 នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ ២០២០  នៅចំណុចភូមិ ធ្លក ឃុំ ច្រណូក ស្រុក កំពង់លែង ខេត្ត កំពង់ឆ្នាំង  ។


អធិការនគរបាលស្រុកកំពង់លែងលោកវរសេនីយ៍ឯក បាល់ជឿន បានឲ្យដឹងតាមរយៈទូរសព្ទនៅវេលាម៉ោង១១នុង៤៤នាទីថ្ងៃទី៤ធ្នូ២០២០នេះថា ករណីអគ្គិភ័យឆេះផ្ទះរបស់ប្រជាពលរដ្ឋខាងលើនេះប្តីឈ្មោះ ខ្លុយ និងប្រពន្ធឈ្មោះ អ៊ូច រស់នៅភូមិ-ឃុំ ខាងលើ ហើយត្រូវបានអគ្គីភយ័ឆេះផ្ទះអស់មួយខ្នងដែលមានទំហំ ៥មគុណ៧ម ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹកត្នោត រនាបក្រាលឫស្សី ។ 


អធិការនគបាលស្រុកកំពង់លែងបាបអោយដឹងទៀតថានៅក្នុងហេតុការខាងលើនេះបង្កអោយរងការខូចខាតដោយឆេះផ្ទះ  និងសម្ភារ:ប្រើប្រាស់អស់ទាំងស្រុង គ្រាដែលម្ចាស់ផ្ទះមិនមានរងរបួសនោះទេហើយមិនបានរាលដាលទៅផ្ទះអ្នកជិតខាងនោះឡើយ ។ 


សេចក្តីរាយការណ៍បានអោយដឹថទៀតថាមូលហេតុនៃអគ្គីភយ័បង្កការឆាបឆេះនេះគឺបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ៕

ដោយ សុក្ខារិន