About Me

header ads

ហាងលក់បបរសមួយកន្លែង យីហោ តាមឿន ដែលមានទីតាំងនៅម្តុំគល់ស្ពានគីហ្សូណា ក្រុងកំំពង់ចាម មានការពាក់ព័ន្ធជាមួយអ្នកដែលមានវិជ្ជមានកូវីដ-១៩

យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណកម្មាធិការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានដំណឹងថា ហាងលក់បបរសមួយកន្លែង យីហោ តាមឿន ដែលមានទីតាំងនៅម្តុំគល់ស្ពានគីហ្សូណា ក្រុងកំំពង់ចាម មានការពាក់ព័ន្ធជាមួយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ឈ្មោះ អ៊ីត កុម៉ាល ដែលធ្លាប់បានមកហូបបបរសនៅទីនេះ កាលពីថ្ងៃទី២ ខែធ្នូ កន្លងមក ដោយក្រសួងសុខាភិបាលបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ 



 ភ្លាមៗនោះឯកឧត្តមប្រធាន បានចាត់ឲ្យមន្ត្រីសុខាភិបាល សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះទៅអញ្ជើញបងប្អូនដែលរស់នៅក្នុងទីតាំងខាងលើសរុប៨ នាក់ មកធ្វើ ចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត២ នាសណ្ឋាគារមេគង្គ ក្រុងកំពង់ចាម។ 


ឆ្លៀតឱកាសនេះក៏សូមជំរាបជូនដល់ពុកម៉ែ មាមុីង បងប្អូនទាំងអស់ដែលធ្លាប់ទៅហូបបបរសនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី២ ធ្នូ ដល់ថ្ងៃទី៩ ធ្នូ កន្លងទៅនេះ ត្រូវអញ្ជើញប្រញាប់ប្រញាល់ទៅជួបជាមួយមន្ត្រីសុខាភិបាលដើម្បីធេី្វការពិនិត្យសំណាក រកមេរោគកូវីដ-១៩។  សូមបងប្អូនយើងបន្តចូលរួមអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល និងរដ្ឋាភិបាលខេត្តកំពង់ចាម៕