About Me

header ads

ផ្ទះ១ខ្នងដែលជាអំណោយ របស់ឯកឧត្តម អភិបាលខេត្តកំពង់ចាម ផ្តល់ជូន ស្រ្តីមេម៉ាយ ជាប្រជាពលរដ្ឋក្រីក្រ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម

ព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានកាចូលរួមពីលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រគល់ផ្ទះ ១ខ្នង ទំហំ ៥x៧ ម៉ែត្រ ដែលជាអំណោយ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ជូនលោកស្រី កាល់ សាម៉ុល ដែលជាប្រជាពលរដ្ឋក្រីក្រ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។ 



គួរំលឹកផងដែលថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខេត្ត បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ខេត្តកំពង់ចាម លើកទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅបរិវេណវត្ត ខេមវ័នបឹងស្នាយ ដែលស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លោកស្រី កាល់ សាម៉ុង បានស្នើរសុំឯកឧត្តមអភិបាលខេត្ត ជួយសាងសង់ផ្ទះ ១ខ្នង ដោយសាររូបគាត់មានជីវភាពខ្វះខាត និងជាស្រ្តីមេម៉ាយ៕