About Me

header ads

រថយន្តដឹកខ្សាច់បុកម៉ូតូពីក្រោយកិនស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ​៖​ ស្ត្រីម្នាក់បានស្លាប់នៅជាប់ខាងក្រោមរថយន្តយ៉ាងអាណោចអាធម័ខណះកំពុងជិះម៉ូតូមកពីលក់ផ្កាត្រូវរថយន្តដឹកខ្សាច់បេីកមកបុកពីក្រោយនិងកិន​ កាលពីវេលាម៉ោង៩និង៥០នាទីយប់​ ថ្ងៃទី៣០ខែវិច្ឆិកា​ ឆ្នាំ២០២០​ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​  រាជធានីភ្នំពេញ​។ 



ជនរងគ្រោះឈ្មោះអែមឡី​ ភេទស្រី​ អាយុ៥៥ឆ្នាំ​ មុខរបរលក់ផ្កា​ ស្នាក់នៅសង្កាត់ព្រែកឯង​ខណ្ឌច្បារអំពៅ។ 



តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកគុបមូល​ ពណ៍ខៀវ​ ពាក់ស្លាក់លេខ​ ខ០៩៨៨​ កណ១​ ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិច​ ខណះមកដល់ចំណុចកេីតហេតុក៏បង្អង់ម៉ូតូបំណងបត់ឆ្វេងឆ្លងផ្លូវទៅខាងក្រោយវិញភ្លាមនោះស្រាប់តែមានរថយន្តបែនដឹកខ្សាច់​ ពណ៍ស​  ពាក់ស្លាកលេខភ្នំពេញ3F 0210 ធ្វេីដំណេីរមកពីក្រោយក៏បុកនិងកិនបន្ថែមបណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់យ៉ាងអាណោចអាធម័។ 


ក្រោយកេីតហេតុតៃកុងរថយន្តបានចុះពីលេីរថយន្តរត់គេចខ្លួនតែត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនសមត្ថកិច្ច​ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករងចាំដោះស្រាយតាមច្បាប់ដោយឡែកសពត្រូវបានប្រគល់ជូនគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕




ដោយ​ សុខា