About Me

header ads

ការសាងសង់ប៉ុស្តន៍ប្រចាំការនៅផ្សារផ្អាវស្រុកបាធាយខេត្តកំពង់ចាមប្រឈមវិវាទទំនាស់រវាងអាជ្ញាធរនិងអាជីវករ១៤នាក់បានឈានទៅរកដំណោះស្រាយបញ្ចប់

ខេត្តកំពង់ចាម៖ ការសាងសាង់ប៉ុស្តន៍ប្រចាំការនៅផ្សារផ្អាវ របស់រដ្ឋបាល ស្រុកបាធាយខេត្តកំពង់ចាម ប្រប្រឈមវិវាទទំនាស់រវាងអាជ្ញាធរនិងអាជីវករ១៤នាក់ បានឈានទៅរកដំណោះស្រាយបញ្ចប់ ដោយធ្វើការសុំទោសទទួលកំហុសពី អាជីវករ និងនាក់សារព័មានខេម ហត ញ៉ូចុះមកឡាយកែតម្រូវឡើងវិញ នារសៀលថ្ងៃទី២ខែធ្នូរឆ្នាំ២០២០ ក្រោយពីធ្វើការចុះផ្សព្វផ្សាយឡាយព័តមាន តាមប្រពន្ធ័សង្គម ហ្វេសប៊ុកនិងផេករបស់ខ្លួនស្តីពីការសាងសាង់ប៉ុស្តន៍ប្រចាំការនៅផ្សារផ្អាវមិនប្រកក្តី ពោលថាអាជ្ញាធរស្រុកបាធាយដូចខ្វះកន្លែងធ្វើស្នាក់ការណ៍ប៉ុស្តន៍ផ្សារផ្អាវ នេះបើសំណូមពរប្រជាពលរដ្ឋ។ កាលពីថ្ងៃទី១ខែធ្នូរឆ្នាំ២០២០ ដែលធ្វើអោយរងផលបះពាល់ដល់អាជ្ញាធរសមត្ថកិច្ចនិងក្រុមការងារគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ។


គួររំលឹកថា%រដ្ឋបាលសាលាស្រុកបាធាយ លោកឡូញ សារូ អភិបាលរងស្រុកបាធាយនិងជាអនុប្រធានគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវបានធ្វើការសម្របសម្រួល ការដោះស្រាយការសាងសង់ប៉ុស្តន៍ប្រចាំការ នៅផ្សារផ្អាវ ស្រុកបាធាយខេត្តកំពង់ចាម ស្ថិតនៅ លើផ្លូវ៦Aរបស់សម្តេចតេជោ ហ៊ុនសែន ត្រង់ចំណុចកែង ផ្លូវជាប់ផ្ទះកញ្ញាហេងវួចនា ព្រមទាំងមានអាជីវករលក់ដូរ១៤នាក់បានឯកភាពយល់ព្រមការសាងសង់ប៉ុស្តន៍ប្រចាំការ ដែលមានទំហ៊ំទទឹង២,២៧ម បណ្តោយ៣ម ដំបូលប្រកក្បឿងសំយាបស៊ីគ្នាដោយចង្រឹងបង្ហូទឹក ផ្ទៃសាបស្មើរជញ្ជាំងកម្ពស់០,៧ម។