About Me

header ads

ព្រះមន្ត្រីសង្ឃក្រុង-ស្រុកទាំង១០ទូទាំងខេត្តកំពង់ចាម បាាវនបរិច្ចារបច្ច័យក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩

នៅរសៀល  ថ្ងៃទី ១៧  ខែធ្នូ  ឆ្នាំ ២០២០  គណសង្ឃនាយកសាលាគណខេត្តកំពង់ចាម  និមន្តដឹកនាំដោយព្រះសីលសំវរ  ប៊ត  តាំងឆេង  ព្រះនាគមុនីមេគណខេត្តកំពង់ចាម  និងចូលរួមនិមន្តមន្ត្រីសង្ឃក្រុង-ស្រុក១០ទូទាំងខេត្តកំពង់ចាម  ដើម្បីនាំបច្ច័យមូលនិធិសម្រាប់ដល់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈ  ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលនៃគណអភិបាលខេត្តកំពង់ចាម  និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង។ 


ឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលនៃគណអភិបាលខេត្តកំពង់ចាម  និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរព្រះគុណដល់ព្រះមន្ត្រីសង្ឃដែលបានបរិច្ចារបច្ច័យក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩  និងបន្តធ្វើសកម្មភាពមនុស្សធម៍រួមគ្នាបន្តទៀត។ 


គូសបញ្ជាក់ផងដែរថា  បច្ច័យមូលនិធិដែលបានចូលរួមពីតាមបណ្តាលវត្តទូទាំងខេត្ត  សរុប៦៣,៧៧៩,០០០រៀល  ក្នុងដើម្បីចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន ក្នុងការទិញវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃក្នុងជំហានដំបូង៕