ប្រជាពលរដ្ឋត្អូញត្អែរត្រី សម្រាប់ធ្វើ ប្រហុក ផ្អកសម្រិតសម្រាំងទុកបំរុងនារដូវចម្រូតឆ្នាំក្រោយ ប្រហែលជាគ្មានសង្ឃឹមនោះទេ

ប្រជាពលរដ្ឋនៅតាមជនដាច់ស្រយាលសម្រុកមកកំពង់ដរ ដោយប្រើប្រាស់មធ្យោបាយនូវយានជំនេះរម៉ក់សណ្តូងរទេះសេះឈរ អង្គុយត្រៀបត្រានៅមុខវត្តជ្រួយថ្ម ក្រុងកំពង់ចាម ដោយចោលក្រសៃភ្នែកទៅលើផ្ទៃជលសារ ដែរបងប្អូនប្រជានេសាខ្មែរឥស្លាម បានកំពង់មមាញឹកយ៉ាងសស្រាក់សម្រាំ អូសម៉ាញ់អួនខ្វែងខ្វាត់លើផ្ទៃទឹក។ មួយស្ទុះក្រោយមក បងប្អូនប្រជានេសាខ្មែរឥស្លាម បានចូលទូកមកសំចតកំពង់ដរ បានត្រីលិចត្រីរៀលកន្លះទូកដោយនិយាយទៅកាន់ប្រជាពលរដ្ឋថាត្រីដាក់ម៉ងអួនម៉ាញ់មិនទាន់ត្រូវនោះទេគឺបានត្រឹមតែលក់អោយម៉ូយតែប៉ុណ្ណោះ។ឯ តម្លៃ ពី៥៥០០៛ទៅ៤៥០០៛។



ប្រជាពលរដ្ឋខ្លះក៍ធ្វើដំណើរត្រឡប់ទៅលំនៅដ្ឋានស្រុកភូមិរបស់ខ្លួនវិញ ចំណែកខ្លះទៀតបន្តរស្នាក់នៅព្រោះមកជ្រុលទៅហើយ ការសម្រុកមកទិញនោះបានឡឺគេប្រាប់អោយដឹងថា ព្រោះឃើញមានឈ្មួញកណ្តាលយកត្រីផ្អកប្រហុកមកពីព្រែកក្តាមដឹកដោយ មធ្យោបាយតាមម៉ូតូសណ្តូងរឺម៉ក លក់តាមជនបទបទក្នុងតម្លៃ ទៅ៧០០០៛១៥.០០០ រៀល ក្នុង១គីឡូក្រាមគឺចាប់ផ្ដើម ត្រូវនៅតាមបណ្តារខេត្តមួយចំនួន។ 



ដូចឆ្នេះហើយទើបប្រជាពលរដ្ឋផ្អើលសម្រុកមកទិញ។ប្រជាពលរដ្ឋដែរបន្តរស្នាក់ បានត្អូញត្អែរបន្ថើមទៀតថាត្រីសម្រាប់ធ្វើប្រហុក ផ្អក សម្រិតសម្រាំងទុកបំរុងនារដូវចម្រូតឆ្នាំក្រោយ ប្រហែលជាគ្មានសង្ឃឹមនោះទេ សម្រាប់ប្រជាកសិករខេត្តកំពង់ចាមនោះក្នុងក្តីរំពឹងទុកចាំដល់ខ្នើតខែពេញបោក្រែងលោត្រូវ។ ។


 ប្រធាន មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តកំពង់ចាម បាន ឱ្យដឹង បើតាម ការពិនិត្យ នៅថ្ងៃទី២៣ខែធ្នូរឆ្នាំ២០២០ សកម្មភាព ដោយ ឧបករណ៍ មង បណ្តែត ដោយ ប្រជានេសាទ ស្ថានភាព ត្រី ត្រូវ ព្រោះ ដល់ ខ្នើតពេញបោឯណ្ណោះ ហើយ តម្លៃ ក៏ នៅ ថ្លៃ បន្តិច ផងដែរ ត្រី អាច នឹងត្រូវ ខ្លាំង ហើយ តម្លៃ ក៏ ថោក ដែល អាចឱ្យ បងប្អូន ប្រជាពលរដ្ឋ ដែល នៅ តំបន់ ជនបទដាច់ស្រយាលចុះមក ធ្វើ ប្រហុក ផ្អក បាន ច្រើន ដើម្បី ត្រៀម ទុក សម្រាប់ រដូវ ធ្វើ ស្រូវ វស្សា ខាងមុខ ។