About Me

header ads

កិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី៣ របស់ ក្រុម ប្រឹក្សា ខេត្ត កំពង់ឆ្នាំង

 ខេត្តកំពង់ឆ្នាំង៖ កិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី៣ របស់ ក្រុម ប្រឹក្សា ខេត្ត កំពង់ឆ្នាំងត្រូវបានរៀបចំធ្វើឡើងនៅព្រឹក ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២០ នៅសាលប្រជុំ សាលា ខេត្ត កំពង់ឆ្នាំង បាន ដំណើរ ការ កិច្ចប្រជុំ សាមញ្ញ លើកទី១៨ អាណត្តិទី៣ របស់ ក្រុម ប្រឹក្សា ខេត្ត  ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុម ប្រឹក្សា ខេត្ត និង លោកជំទាវ ប៊ន សុភី អភិបាល រង ខេត្ត តំណាងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។


ក្នុង ឱកាស នោះ ក៏មានការអញ្ជើញ ចូលរួម ពី ឯកឧត្តម  លោកជំទាវ សមាជិក សមាជិកា ក្រុម ប្រឹក្សា ខេត្ត  កងកម្លាំង ទាំងបីឈរជើង ក្នុង ខេត្ត  ប្រធាន ការិយាល័យប្រជាពលរដ្ឋ  នាយករង រដ្ឋបាល សាលា ខេត្ត មន្ទីរអង្គភាព ជុំវិញ ខេត្ត  ទីចាត់ ការ  និង អង្គភាព ចំណុះ សាលាខេត្ត ជាច្រើន រូប ។


នៅក្នុង កិច្ចប្រជុំ សាមញ្ញលើកទី១៨ បានដំណើរការតាម របៀប វារ:ដែលបានគ្រោងទុក ជាមួយ គ្នានោះដែរ សមាជិក សមាជិកា ក្រុម ប្រឹក្សា ខេត្ត  បាន  ស្នើឱ្យ មន្ទីរ  អង្គភាព ជំនាញ ស្រាយ បំភ្លឺ បញ្ហា ផ្សេងៗ ដែល នៅក្នុង កិច្ចប្រជុំ ក្រុម ប្រឹក្សា ខេត្ត បានលើកឡើង ។ 


បន្ថែមពីនោះ អង្គប្រជុំ បាន  បាន ជម្រុញឱ្យ អាជ្ញាធរ មាន សត្ថកិច្ច បន្តផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋនូវវិធានការក្នុងការទប់ទល់ការរីករាលនៃជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបាននូវវិធានការនានារបស់ក្រសួងសុខាភិបាល និងតាមជាប់ជាប្រចាំនូវរាល់ព័ត៌មាន និងស្ថានភាពចេញចូលរបស់ប្រជាពលរដ្ឋ។ 


ឆ្លៀត ក្នុង ឱកាសនោះ លោកជំទាវ ប៊ន សុភី អភិបាល រង ខេត្ត  បានវាយ តម្លៃខ្ពស់  និង កោត សរសើរ ចំពោះ ក្រុមប្រឹក្សា ខេត្ត  និងគណៈអភិបាល ខេត្ត ដូច ជាក្រុមគ្រួសារ តែមួយ  ដោយ សហការ  ចូលរួម បំពេញ ការងារ ទទួល លទ្ធផល ល្អ និង មាន ការ អភិវឌ្ឍ ជាបន្តបន្ទាប់ ៕ 





ដោយសុក្ខារិន